ផ្ទុះ​ជំងឺ​ឈី​ក​គន់​ហ្គ​ន់​យ៉ា នៅ​ក្រុង​ប៉ោយប៉ែត

សារព័ត៌មាន​ Cambodia News/

​ប៉ោយប៉ែត (២៤ កក្កដា ២០២០) ៖ ក្រសួងសុខាភិបាល​កម្ពុ​ជា បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​ការផ្ទុះ​ឡើង​នៃ​ជំងឺ​ឈី​ក​គន់​ហ្គ​ន់​យ៉ា (Chikunngunya) នៅ​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០​។​

​ក្រសួងសុខាភិបាល បានប្រកាសថា កាលពីពេល​ថ្មីៗ​នេះ មានការ​កើតចេញ​នូវ​ជំងឺ​ឈី​ក​គន់​ហ្គ​ន់​យ៉ា (Chikunngunya) ដែល​ហៅ​កាត់​ថា ឈី​ក (CHIK) នៅក្នុង​ភូមិ​មួយចំនួន​នៃ​សង្កាត់​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។

ចាប់តាំងពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២០ រហូតដល់​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២០ ប្រជាពលរដ្ឋ​នៅ​ភូមិ​ក្បាលកោះ ភូមិ​អូរជ្រៅ ភូមិ​ប៉ោយប៉ែត ភូមិ​ព្រៃ​គប់ ភូមិ​អូរ​នាង និង​ភូមិ​អូរឫស្សី នៃ​សង្កាត់​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មាន​ចេញ​រោគសញ្ញា គ្រុនក្តៅ ៣៨​អង្សា​សេ ក​ន្ទូ​ល ក្រហម​លើ​ស្បែក និង​ឈឺសន្លាក់​ដៃជើង​។​

​ជំងឺ​គ្រុន​ឈឺ​ក (CHIK) គឺជា​ជំងឺ​បង្កឡើង​ដោយ​វីរុស​ឈឺ​ក ហើយ​ចម្លង​តាមរយៈ​មូស​ខ្លា​ញី​ខាំ ជាពិសេស ខាំ​នៅពេល​ថ្ងៃ​។ ភ្នាក់ងារ​ចម្លង គឺ​សត្វ​មូស​ប្រភេទ​ក្រុម​អា​អេ​ដេ​ស (Aedes Aegypti and Aedes Abopictus) ដែលជា​ភ្នាក់ងារ​ចម្លងជំងឺ​គ្រុនឈាម​ផងដែរ​។ រោគសញ្ញា​រួមមាន​៖ គ្រុនក្ដៅ​ស្រួចស្រាវ​លើសពី ៣៨​អង្សារ​សេ ឈឺសន្លាក់ ឈឺ​សាច់ដុំ ឈឺក្បាល ប្អូ​ត​ចង្អោរ អស់កម្លាំង មាន​ស្នាម​កន្ទួល​ក្រហម​លើ​ខ្លួន និង​ក​ន្តួ​ល​ក្រហម​លើ ស្បែ​កដៃ​។​

​ជាទូទៅ ជំងឺ​គ្រុន​ឈឺ​ក មិន​បណ្ដាលឱ្យ​អ្នកជំងឺ​ស្លាប់បាត់​បង់ជីវិត​ទេ ស្ទើរតែ​គ្រប់​អ្នកជំងឺ​ទាំងអស់​បាន ជាសះស្បើយ​ឡើងវិញ​ក្នុង​រយៈពេល​ក្នុង​មួយ​សប្តាហ៍ ឬ​អាចមាន​រយៈពេល​យូរ​ដល់​រាប់​អាទិត្យ​ក្នុង​ករណីខ្លះៗ​ដែរ ជាពិសេស​ជំងឺ​នេះ អាចធ្វើឱ្យ​អ្នកជំងឺ​មាន​អា​ការៈឈឺ​សន្លាក់​ដៃជើង​ក្នុង​រយៈពេល​យូរ (​ដល់​ឆ្នាំ​) ក៏មានដែរ។

​ជំងឺ​នេះ អាច​បណ្ដាលឱ្យ​ស្លាប់បាត់​បង់ជីវិត​បាន នៅក្នុង​ករណី​ដែល​អ្នកជំងឺ​កើតមាន​ជំងឺ​នេះ​រួមផ្សំ​គ្នា​ជាមួយ​ជំងឺ ផ្សេងៗ ដូចជា​ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺរលាកស្រោមខួរ​ជាដើម ព្រោះ​ជំងឺ​រួមផ្សំ​ទាំងនេះ​អាច​បណ្ដាលឱ្យ អ្នកជំងឺ​ស្លាប់​បាន​។​

​ទោះបីជា​ជំងឺ​គ្រុន​ឈី​ក មាន​ហានិភ័យ​បណ្ដាលឱ្យ​ស្លាប់​ក្នុង​កម្រិត​ទាប​ក៏ពិតមែន តែ​វា​នាំឱ្យ ប៉ះពាល់​សុខភាព ខាតបង់​ពេលវេលា​រៀនសូត្រ ពេលវេលា​ធ្វើការ​រកស៊ី​ទទួលទាន​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ ជាពិសេស អ្នកមាន​វ័យ​ចំណាស់​ចាប់ពី​អាយុ​៥០​ឆ្នាំ​ឡើង ពួកគាត់​អាច​ឈឺសន្លាក់​ឆ្អឹង​យូរ ដែល​ប៉ះពាល់​ដល់​សុខភាព​បុគ្គល សេដ្ឋកិច្ច​គ្រួសារ និង​សង្គម​ផងដែរ​៕

 

Related Articles

Back to top button
Close
Close