ផ្លូវជាតិលេខ៣នឹងត្រូវបំពាក់កាមេរ៉ាអចល័តពិនិត្យល្បឿនផ្លូវមុនគេ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៨ កក្កដា ២០២០) ៖ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ កាលពីម្សិលមិញ នៅទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្រសួងបានត្រួតពិនិត្យ និងកំណត់ទីតាំងដាក់កាមេរ៉ាអចល័ត ចំនួន១០កន្លែង នៅតាមផ្លូវជាតិលេខ៣ មុនគេសម្រាប់ពិនិត្យការបើកបរលើសល្បឿនកំណត់ ។
អាចនិយាយថា គម្រោងដាក់កាមេរ៉ាអចល័តពិនិត្យល្បឿនបើកបរលើសការកំណត់នៃច្បាប់លើផ្លូវជាតិលេខ៣នេះជាលើកទី១សម្រាប់ប្រទេសកម្ពុជា ខណៈដែលគ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយការបើកបរលើសល្បឿនកំណត់នេះកើតឡើងជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់៕