ស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា គិតត្រឹម​ថ្ងៃទី​៣០ ខែមិថុនានេះ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (៣០ មិថុនា ២០២០) ៖ គិតត្រឹមម៉ោង​ ០៨ និង២០ព្រឹក​ ថ្ងៃទី​៣០ ខែមិថុនា​ ឆ្នាំ២០២០​ ពុំមានរកឃើញករណីជំងឺកូវីដ-១៩​ ថ្មី​ទេ​ ដូច្នេះសរុបអ្នកជំងឺកូវីដ-១៩​ ចំនួន១៤១នាក់ដដែល​ ជាសះស្បើយគ្មាន​ ចំនួនសំរាកនៅពេទ្យនៅសល់១១នាក់​ ចំនួនជាសះស្បើយសរុប​ចំនួន១៣០នាក់​ និងស្លាប់គ្មាន​។ នេះបើយោងតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC។

ទោះជាបែបនេះក្តី CDC បានអះអាងថា ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងជាប់ជានិច្ច​ និងសូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះ បើមិនចាំបាច់​ ព្រោះប្រទេសជិតខាងយើង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​។

បន្ថែមលើនេះត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យារការរៀបអាពាហ៍ពិពាហ៍​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​។ ល។ ត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។

ត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​។ យើងបានធ្វើតេស្តចំនួន៣៦១០៤ ស្មើនឹង២១៧៤ ក្នុង១លាននាក់៕

Related Articles

Back to top button
Close
Close