ថៃ នឹងអនុញ្ញាតឱ្យជនបរទេសចូលមកប្រទេស ប៉ុន្តែត្រូវដាក់ឱ្យនៅដាច់ដោយឡែក១៤ថ្ងៃ

សារព័ត៌មាន​ Cambodia News/

ថៃ (២៦ មិថុនា ២០២០) ៖ យោងតាមរដ្ឋាភិបាលបានឱ្យដឹងថា ក្រុមជនបរទេសដំបូងដែលត្រូវបានអនុញ្ញាតឱ្យចូលប្រទេសថៃ រួមមានតំណាងអ្នកជំនួញ កម្មករជំនាញ អ្នកជំនាញ អ្នកដែលមានគ្រួសារនៅថៃ គ្រូបង្រៀន សិស្ស និងអ្នកជំងឺ ដែលពួកគេយល់ព្រមផ្តាច់ខ្លួន។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព Covid-19 (CCSA) កាលពីថ្ងៃពុធបានពន្យល់លម្អិតអំពីផែនការរបស់រដ្ឋាភិបាលក្នុងការអនុញ្ញាតឱ្យជនជាតិបរទេសចូលមកប្រទេសវិញ។ ផែនការនេះត្រូវបានរៀបចំឡើងដោយអនុគណៈកម្មាធិការ CCSA ។

លោកវេជ្ជបណ្ឌិត Taweesilp បាននិយាយថា ភាគច្រើននឹងត្រូវតម្រូវឱ្យមានការដាក់ឱ្យនៅដាច់រយៈពេល ១៤ ថ្ងៃបន្ទាប់ពីការមកដល់របស់ពួកគេ។ អ្នកនាំពាក្យរូបនេះបាននិយាយថា ជនបរទេសប្រហែលជា ៥ ម៉ឺននាក់ទំនងជានឹងមកប្រទេសនេះក្រោមច្បាប់ថ្មី៕

Related Articles

Back to top button
Close
Close