កម្ពុជាជាទេសចរណ៍​​​វប្បធម៌ និងធម្មជាតិ​​ ​​មិនមែនជាទេសចរណ៍​​ផ្លូវភេទលើកុមារនោះទេ

Cambodia News

ដោយ៖ ហេង នាង

ភ្នំពេញ៖ កាលពីថ្ងៃទី២២ សីហា ២០១២ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ក្នុងសិក្ខាសាលាស្តីពីសុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍ លោកហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍និងជាប្រធានគណៈសុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍បាន លើក ឡើងថា ទោះបី ជាវិស័យទេសចរណ៍មានចំណូលខ្ពស់ សម្រាប់ជួយឲ្យមានកំណើនសេដ្ឋកិច្ចក៏ដោយតែទេសចរណ៍កម្ពុជា ជា ទេសចរណ៍វប្បធម៌ និងធម្មជាតិ មិនមែនជាទេសចរណ៍ផ្លូវភេទឬទេសចរណ៍អនាចារលើកុមារកម្ពុជានោះទេ។

លោក ហោ សារុន បានបន្តបន្តថា កុមារកម្ពុជាដែលប្រឈមនឹងគ្រោះថា្នក់ទេសចរណ៍ផ្លូវភេទនោះគឺក្រុមកុមារលក់វត្ថុ អនុស្សាវរីយ៍នៅ តាមរមណីយដ្ឋានតាមប្រាសាទនិងនៅតាមសហគមន៍នានា ដែលកុមារមួយចំនួនចាញ់បោកភ្ញៀវទេស ចរបរទេសតាមរយៈការផ្តល់ថវិកាតែទីបំផុតបានប្រព្រឹត្តអំ ពើរំលោភផ្លូវភេទលើកុមារ។

លោក ហោ សារុន បានបញ្ជាក់ថា យើងមិនបំផ្លាញកុមាររបស់យើងទេយើងការពារបីបាច់កុមាររបស់យើងឲ្យមានការលូត លាស់ដែល ជាកុមារសម្រាប់ស្នងប្រទេសជាតិពេលអនាគត។ហើយចំពោះជនរងគ្រោះក្នុងវិស័យទេសចរណ៍ផ្លូវ ភេទភាគច្រើន ជាកុមារីហើយក៏មានកុមារាមួយចំនួនដែរ ដែលបានក្លាយជាអ្នករងគ្រោះ។

លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក នាយិកាអង្គការសិទ្ធិមនុស្សលីកាដូបានមានប្រសាសន៍ថា កុមារទាំងកុមារានិងកុមារីនៅពេល ទទួលរងគ្រោះពីការរំលោភផ្លូវភេទគឺពួកគេមានការរងផលប៉ះពាល់ ផ្លូវចិតធ្ងន់ធ្ងរខ្លាំងណាស់ដែលទាមទារឲ្យមានគ្រូពេទ្យ ជំនាញខាងចិត្តសាស្ត្រមកព្យាបាលឲ្យបានហ្មត់ ចត់បើមិនអ៊ីចឹងទេនឹងប៉ះពាល់ដល់  សង្គមជាតិនៅពេលអនាគត។

យោងតាមស្ថិតិនៃនាយកដ្ឋានប្រឆាំងការជួញដូរនៃក្រសួងមហាផ្ទៃបានឲ្យដឹងថា កុមារកម្ពុជាដែលរងគ្រោះដោយទេស ចរណ៍ផ្លូវភេទនោះគឺមានចំនួនតិចទេបើប្រៀបធៀបទៅនឹង ចំនួនភ្ញៀវទេសចរចូលមកក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំ២០១១មានចំនួនភ្ញៀវទេសចរចំនួន២លាន៨សែននាក់ ហើយជនល្មើសរំលោភទេសចរណ៍ផ្លូវភេទលើកុមារកម្ពុជាមានចំនួន ប្រមាណតិចជាង១០០នាក់៕

Related Articles

Back to top button
Close
Close