ឪពុកតិរច្ឆានចាប់រំលោភកូនស្រីខ្លួនបង្កើតអាយុ១៥ឆ្នាំ
សារព័ត៌មាន Cambodia News/
ខេត្តព្រៃវែង ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកស៊ីធរកណ្តាល បានតាមបញ្ជារបស់ព្រះរាជអាជ្ញាសាលាដំបូងខេត្តព្រៃវែង ដោយឃាត់ខ្លួនបុរសជាឪពុក ដែលរំលោភកូនស្រីរបស់ខ្លួនអាយុ១៥ឆ្នាំ រហូតបានសម្រេច។
មន្ត្រីនរគបាលខេត្តព្រៃវែងបានដឹងនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះថា បុរសជាឪពុករំលោភកូនស្រីបង្កើតរបស់ខ្លួននេះ មានឈ្មោះ ស្រី ហ៊ាង អាយុ៤២ឆ្នាំ ត្រូវបានប្រពន្ធ និងកូនស្រីប្តឹងពីបទប្រើអំពើហិង្សាក្នុងគ្រួសារ និងរំលោភសេពសន្ថវៈលើកូនស្រីបង្កើតបានសម្រេចចំនួន៤លើកនៅលើផ្ទះរបស់ខ្លួន ហើយគំរាមកូនស្រី បើហ៊ានប្រាប់គេឲ្យដឹងនឹងសម្លាប់ម្ដាយដែលជាប្រពន្ធរបស់ខ្លួនចោល។
សមត្ថកិច្ចបញ្ជាក់ទៀតថា បច្ចុប្បន្នត្រូវបានឃាត់ខ្លួន ដើម្បីបំពេញនីតិវិធីតាមផ្លូវច្បាប់៕ ដោយ៖ សហការី