កញ្ញា អៀ ម៉េងលិ ហៅ “អូនម៉ី” បង្អួតសម្រស់កក្រើកបេះដូងអ្នកគាំទ្រ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១២ មិថុនា ២០២០) ៖ តារាសម្តែងសិចស៊ីវ័យក្មេងកញ្ញា អៀ ម៉េងលិ ហៅ “អូនម៉ី” បានបង្ហាញរូបសម្រស់ ដ៏ស្រស់ស្អាតជាថ្មីទៀតហើយសម្រាប់ដើមខែមិថុនា ដែលធ្វើឱ្យមហាជនចាប់អារម្មណ៍ ហើយជាពិសេសបុរសៗនាំគ្នាគយគន់រូបថតរបស់នាង។
រូបថតថ្មីរបស់ អូនម៉ីបានបង្ហាញសម្រស់និងស្នាមញញឹមរបស់នាងជាច្រើនសន្លឹក ដែលបង្ហោះ ទាំងលើផេកនិងគណនីហ្វេសប៊ុក ត្រូវបានអ្នកគាំទ្ររបស់នាងពេញចិត្តមើលហើយសរសើរ។
រូបថតរបស់ អូនម៉ី បានបង្ហោះជាបន្តបន្ទាប់ជាច្រើនសន្លឹកកាលពីថ្ងៃទី០៩ខែមិថុនាឆ្នាំ២០២០ ដោយក្នុងនោះរួមមានទាំងរូបថតនាងបានថតស្ពតពាណិជ្ជកម្មឱ្យក្រុមហ៊ុនផលិតផលថែរក្សាសក់ និង ក្រុមហ៊ុនទូរសព្ទដៃម៉ាកល្បីមួយបង្ហាញលើបណ្តាញសង្គមផងដែរ។
សូមរំលឹកថា តារាសម្តែងល្បីកញ្ញា អៀ ម៉េងលិ ជាតារាស្រីត្រូវមហាជនចាប់អារម្មណ៍តាំងពីចូលសិល្បៈដំបូង ខណៈនាងល្បីជាក្មេងស្រីស្រស់ស្អាតតាំងពីតូច ហើយមានដើមទ្រូងធំ មិនកែកុន ឬ អាចនិយាយបានថានាងមានរូបសម្រស់និងរូបរាងដើមទ្រូងដ៏ធំពីធម្មជាតិ៕