ពុលស្រាថ្នាំតាំងគុយស្លាប់៦នាក់ កំពុងសង្គ្រោះ៥នាក់

សារព័ត៌មាន​ Cambodia News/

បន្ទាយមានជ័យ (១០ មិថុនា ២០២០) ៖ ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច និងអាជ្ញាធរកាលពីពាក់កណ្តាលអធ្រាត្រថ្ងៃទី៩ខែមិថុនាឆ្នាំ២០២០ បាន​ឲ្យដឹងថា នៅ៣ស្រុកក្រុងក្នុងបន្ទាយមានជ័យ មានករណីពលរដ្ឋពុលស្រាថ្នាំដាក់យីហោថា “សម្រួលសសៃ និងក្រពះ “និង” ស្រាថ្នាំចិនសែ ” បណ្តាឲ្យមនុស្ស៦នាក់បានស្លាប់ និង៥នាក់ទៀតកំពុងសង្គ្រោះបន្សាបព្យាបាល។

ពលរដ្ឋ៣នាក់បានស្លាប់នៅឃុំ២ស្រុកម៉ាឡៃ និងម្នាក់ទៀតនៅក្រុងប៉ោយប៉ែត ក៏បានស្លាប់ដែរ ដោយ​សារ​ពុលស្រាថ្នាំដូចខាងលើដែលច្រកក្នុងដនទឹកសុទ្ធរាងអង្គាញ់ៗចំណុះ១/៣នៃលីត្រ  ហើយ​មកទល់ម៉ោង១១យប់ថ្ងៃទី៩ខែមិថុនា ដោយ​សារផឹកស្រាប្រភេទនេះដែរ ពលរដ្ឋ២នាក់បានស្លាប់ស្លាប់ គឺនៅឃុំចំណោមម្នាក់ និងឃុំបន្ទាយនាងម្នាក់ ។

គ្រូពេទ្យនៃមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរីបាននឹងកំពុងសង្រ្គោះ ៥នាក់ ក្នុងនោះឃុំចំណោម​ ៣នាក់ និងឃុំបន្ទាយនាង ២នាក់ ពួកគេបានពិសាស្រាថ្នាំដូចខាងលើ កាលពីល្ងាចថ្ងៃទី៩ ខែមិថុនា ។

ចំពោះករណីនេះ​​ រដ្ឋបាលខេត្តបានបញ្ជូនមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចទៅរំលែកទុក្ខគ្រួដានៃសព ហើយកិច្ចបន្ត ខេត្តបានឲ្យប្រធានមន្ទីរសុខាភិបាលខេត្តនិងមន្ត្រីពាក់ពន្ធចុះស្រាវជ្រារកមូលហេតុនៃការពុលនេះហើយ ៕ ដោយ ៖ សហការី​

 

Related Articles

Back to top button
Close
Close