ឥណ្ឌូណេស៊ី និងភូមារួមគ្នាដោះស្រាយបញ្ហាជម្លោះនៅរដ្ឋ Rakhine
នៅខែក្រោយនេះ ប្រទេសឥណ្ឌូណេស៊ីនឹងបញ្ជូនប្រេសិតពិសេសទៅកាន់រដ្ឋ Rakhine នៅភាគខាងលិចនៃប្រទេសភូមាជាទីកន្លែងដែលមានការប៉ះទង្គិចគ្នារវាង ក្រុមឥស្លាម Rohingya និងក្រុមពុទ្ធសាសនិកនៅរដ្ឋ Rakhine បណ្ដាលឲ្យមាន មនុស្សស្លាប់យ៉ាងហោចណាស់ចំនួន ៨០នាក់។
លោក Jusuf Kalla អតីតប្រធានអង្គការកាកបាទក្រហមឥណ្ឌូណេស៊ី ត្រូវបានតែង តាំងជាប្រេសិតពិសេស តាមអ្វីដែលទីក្រុងហ្សាការតាឲ្យឈ្មោះថា សាមគ្គីភាព ជាមួយនឹងក្រុមឥស្លាម Rohingya ។
ប្រទេសឥណ្ឌូណេស៊ី បានសសើរដល់រដ្ឋាភិបាលភូមាចំពោះការដោះស្រាយ ជម្លោះនេះ។ ឥណ្ឌូណេស៊ីបាននិយាយថា រដ្ឋាភិបាលភូមាបានធ្វើល្អបំផុតតាមដែល ខ្លួនអាចធ្វើបានក្នុងការ ដោះស្រាយនៅក្នុងស្ថានការណ៍នោះ។
លោក Kalla បានមានប្រសាសន៍ថា ទីក្រុងហ្សាការតាបានចាត់ទុកបញ្ហាជម្លោះនេះ ថាវាមានភាពសាំញ៉ាំ ជាងការបង្កហិង្សាសាសនា ដែលត្រូវការពេលវេលាក្នុងការ ដោះស្រាយ ដើម្បីឲ្យមានការអភិវឌ្ឍដោយស្ថិរភាពនៃសេដ្ឋកិច្ច៕
(Radio Australia)