ស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា គិតត្រឹមព្រឹកថ្ងៃនេះ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៩ មិថុនា ២០២០) ៖ គិតត្រឹមម៉ោង៨ និង៣០ព្រឹក ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ ពុំមានរកឃើញករណីជំងឺកូវីដ-១៩ ថ្មីទេ ចំនួនសរុបកូវីដ-១៩ ចំនួន ១២៦នាក់ដដែល ចំនួនសំរាកពេទ្យនៅ២នាក់ ចំនួនជាសះស្បើយសរុបចំនួន១២៤នាក់ និងស្លាប់គ្មាន។ នេះបើយោងតាមការផ្សាយនៅលើផេកហ្វេសប៊ុកនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC។
CDC បន្តថា ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ នៅឃ្លាតឆ្ងាយ ពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ។
យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យារការរៀបអាពាហ៍ពិពាហ៍ ពិធីជប់លៀង ការចាក់ធុងបាសរាំ។ ល។ ត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររង់ចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា។ ល។
សូមបញ្ជាក់ថា ប្រទេសកម្ពុជារកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០។ កម្ពុជាបានធ្វើតេស្តចំនួន២១០៨៧ ស្មើនឹង១២៧០ ក្នុង១លាននាក់។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ១១៥៕