​ប្រទេស​សឹង្ហ​បុរី ​កំពុង​វិលមុខ​ជាមួយ​ព័ត៌មាន​ក្លែងក្លាយ​​

សារព័ត៌មាន​ Cambodia News/

សឹង្ហបុរី (១ មិថុនា ២០២០) ​៖  ​កាលពី​ថ្ងៃ​សៅរ៍ ទី​៣០ ខែឧសភា កន្លងទៅនេះ រដ្ឋាភិបាល​សឹង្ហ​បុរី បាន​បញ្ជា​ឱ្យ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​កបិទ​កុំឱ្យ​អ្នកប្រើប្រាស់​នៅ​សឹង្ហ​បុរី អាច​ចូល​មើល​ទំព័រ​ហ្វេ​ស​ប៊ុ​ក​សារព័ត៌មាន National Times Singapore (NTS) ដែល​បានធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​យ៉ាងហោចណាស់​ចំនួន​បី នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន នេះ​បើតាម​ការ​ឱ្យដឹងពី ក្រសួង​ទំនាក់ទំនង និង​ព័ត៌មាន របស់​ប្រទេស​សឹង្ហ​បុរី​។​

​បើ​យោងតាម​គេហទំព័រ​របស់​រដ្ឋាភិបាល ផេ​ក​នេះ​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​ធ្វើឱ្យមាន​ការភាន់ច្រឡំ​នោះ​មាន​ខ្លឹមសារ​ដូចជា​៖ “​ការរិះគន់​ទាំងអស់​នឹងត្រូវ​បាន​ហាមឃាត់​ដោយ​រដ្ឋាភិបាល​សឹង្ហ​បុរី តាមរយៈ​ច្បាប់​ថ្មី POFMA ដែល​មានតែ​អ្នកនយោបាយ​កំពុងកាន់​អំណាច​ទើប​អាច​សម្រេច​ថា​អ្វី​ជាការ​ពិត​”​។

នេះ​ជា​ផេ​ក​ទី​៤​ហើយ​ដែល​បាន​បង្កើត និង​គ្រប់គ្រង​ដោយ​បុគ្គល​ដែលមាន​ឈ្មោះ Alex Tan ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ហើយ​ត្រូវបាន​រដ្ឋាភិបាល​សឹង្ហ​បុរី​បញ្ជា​ឱ្យ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​កបិទ​ទាំងអស់​៕

 

 

 

Related Articles

Back to top button
Close
Close