ជប៉ុនបង្កើតក្រុមពិសេសសម្រាប់ប្រតិបត្តិការជួយសង្គ្រោះនៅក្នុងករណីមានគ្រោះរញ្ជួយដី
ប៉ូលិសជប៉ុនរៀបចំបង្កើតនូវក្រុមពិសេស មួយសម្រាប់ប្រតិបត្តិការជួយសង្គ្រោះនៅ ក្នុងករណីមានគ្រោះរញ្ជួយ ដីវាយប្រហារទីក្រុងតូក្យូ។
ក្រុមដែលមានសមាជិកចំនួន ៣៥រូប នឹងមានរួមបញ្ចូលទាំងភ្នាក់ងារប៉ូលិស ដែលបាន ចូលរួមប្រតិបត្តិការជួយសង្គ្រោះនៅក្នុងគ្រោះរញ្ជួយដីឆ្នាំមុននិងគ្រោះព្យុះរលកសមុទ្រ ស៊ូណាមីកាលពីខែមីនាឆ្នាំមុន ផងដែរ។
ក្រុមជួយសង្គ្រោះនេះនឹងមានជាប់ជាមួយនូវសម្ភារៈពេទ្យសម្រាប់ការ សង្គ្រោះបន្ទាន់ ព្រមទាំងពាក់មួកការពារសុវត្ថិភាពដែលមានបំពាក់ដោយកាម៉ារ៉ាវីដេអូ ថត (video camera) សម្រាប់បញ្ជូនរូបភាពផ្ទាល់តែម្ដង។
ក្រុមជួយសង្គ្រោះនេះនឹងចាប់ផ្ដើមការងាររបស់ខ្លួនពីថ្ងៃទី០១ ខែកញ្ញា ដែលជាទិវា ជាតិនៃការបង្ការគ្រោះមហន្តរាយរបស់ប្រទេសជប៉ុន៕ (Radio Australia)