ចិន​រកឃើញ​អ្នក​ឆ្លង COVID-19 ថ្មី​តែ​១​ករណី​ប៉ុណ្ណោះ​ថ្ងៃនេះ​

សារព័ត៌មាន​ Cambodia News/

ចិន (២៧ ឧសភា ២០២០) ៖ គណៈកម្មាធិការ​សុខភាព​ជាតិ​បាន​រាយការណ៍​នៅថ្ងៃនេះ​ថា​ប្រទេស​ចិន​បាន​រកឃើញ​អ្នក​ឆ្លង COVID-19 ថ្មី​តែ​១​ករណី​ប៉ុណ្ណោះ ខណៈដែល​កា​ពីថ្ងៃ​អង្គារ​កន្លងទៅ​រកឃើញ​ទៅដល់​៧​ករណី​។ ​នេះ​បើ​យោងតាម​ប្រភពពី CNA​។​

​នៅក្នុង​សេចក្ដីប្រកាស​ចេញផ្សាយ​នៅថ្ងៃនេះ​គណៈកម្មការ​ជាតិ​សុខាភិបាល​ចិន ករណី​ឆ្លង​ថ្មី​ខាងលើ​ជា​ករណី​នាំចូល​ពី​បរទេស​។ សេចក្តីរាយការណ៍​ដដែល​ថា ​អ្នក​ឆ្លង COVID-19 មិន​ចេញ​រោគសញ្ញា ២៨​ករណី​ថ្មី​ផងដែរ បើ​ធៀប​កាលពី​ម្សិលមិញ​មាន​២៩ ករណី​។​

សូមជម្រាបថា ​គិត​មកដល់​ពេលនេះ​ចំនួន​ករណី​ឆ្លង COVID-19​ សរុប​នៅ​ទូទាំងប្រទេស​ចិន​គឺមាន​ចំនួន ៨២.៩៩៣ នាក់​។ ចំនួន​អ្នកស្លាប់​នៅតែ​រក្សា​ដដែល​គឺ ៤.៦៣៤ នាក់​៕

Related Articles

Back to top button
Close
Close