ស្ដ្រីម្នាក់ ត្រូវជនសង្ស័យមិនស្គាល់មុខសម្លាប់និងប្លន់យកម៉ូតូនៅក្នុងបន្ទប់ជួល
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៦ ឧសភ ២០២០) ៖ ស្ដ្រីម្នាក់ត្រូវជនសង្ស័យមិនស្គាល់មុខធ្វើសកម្មភាពប្លន់សម្លាប់តកម៉ូតូ កាលពីវេលាម៉ោង ១៨និង ៣០នាទី ថ្ងៃទី២៥ ខែឧសភាឆ្នាំ ២០២០ នៅចំណុចបន្ទប់ជួលលេខ១ ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ អ៊ុច យ៉េន អាយុ ៤៦ ឆ្នាំ មុខរបរលក់ចាប់ហួយ មានស្រុកកំណើតភូមិថ្មី ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុខាងលើ។ សម្ភារៈដែលបាត់បង់ ម៉ូតូ១គ្រឿង ម៉ាកសង់ C125 ស៊េរីឆ្នាំ ២០១៧ ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1DC7457។
បើយោងតាមប្រភពព័ត៌មានពីប្អូនស្រីបង្កើតរបស់ជនរងគ្រោះបានប្រាប់ឲ្យដឹងថាកាលពីវេលាម៉ោង១២ថ្ងៃត្រង់រូបគាត់បានចេញពីបន្ទប់ទៅធ្វើការដូចរាល់ដង ដោយជនរងគ្រោះនៅក្នុងបន្ទប់ជួលតែម្នាក់ឯង លុះដល់ម៉ោង ១៨ៈ០០នាទី រូបគាត់បានចេញពីធ្វើការនៅរោងចក្រពេលមកដល់បន្ទប់វិញ ក៏ឃើញបន្ទប់ចាក់សោខាងក្រៅ នៅពេលនោះគាត់ក៏មិនបានចាប់អារម្មណ៍អ្វីដែរ ដោយគិតស្មានថាជនរងគ្រោះបានចេញទៅទិញឥវ៉ាន់ពេលគាត់មើលឃើញធុងទឹកកកនៅមុខបន្ទប់អត់ចាក់សោ រូបគាត់ក៏មានការសង្ស័យគាត់ក៏បានហៅប្អូនជីដូន១ របស់គាត់មកវាយបំបែកសោរបន្ទប់ក៏ស្រាប់តែឃើញជនរងគ្រោះ ដេកស្លាប់បាត់ទៅហើយទើបរាយការណ៍មកសមត្ថកិច្ចតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានមកដល់កន្លែងកើតហេតុបានទាក់ទងទៅខាងកោសល្យវិច្ច័យលោកឧកញាវេជ្ជបណ្ឌិតនងសុវណ្ណរត្នន៍បានបញ្ជាក់ថាសពស្លាប់ដោយសាការវាយនិងវត្ថុរឹងចំគល់ថ្គាមបណ្តាលឲ្យស្លាប់ ករណីខាងលើនេះពិតជាប្លន់និងសម្លាប់មែន ចំពោះសពបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើរបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕