ភោជនីយដ្ឋានអាចប្រឈមនឹងការបិទជាបណ្តោះអាសន្នបើខ្វះចន្លោះផ្នែកអនាម័យ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៥ ឧសភា ២០២០) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ណែនាំឲ្យអាជ្ញាធរមូលដ្ឋានពិនិត្យអនាម័យតាមភោជនីយដ្ឋាន បើខ្វះចន្លោះត្រូវណែនាំ បើណែនាំមិនអនុវត្តអាចបិទជាបណ្តោះអាសន្នរហូតរៀបចំមានអនាម័យហើយចាំអនុញ្ញាតឲ្យបើកជាថ្មីវិញ។
នេះបើយោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ នេះ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដែលត្រូវបានយកមកផ្សព្វផ្សាយបន្តលើហ្វេសប៊ុករបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន៕