ថ្ងៃនេះ ចិនរកឃើញអ្នកឆ្លងវីរុសកូរ៉ូណា ៧ករណីបន្ថែម
សារព័ត៌មាន Cambodia News/
ចិន (១៣ ឧសភា ២០២០) ៖ តាមការបញ្ជាក់ របស់អាជ្ញាធរសុខាភិបាលចិន នៅថ្ងៃពុធនេះ បានអោយដឹងថា កាលពីថ្ងៃអង្គារ ម្សិលមិញ ចិនបានរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាចំនួន ៧នាក់បន្ថែម ខណៈដែលថ្ងៃចន្ទ មានការឆ្លងត្រឹម ១ករណីប៉ុណ្ណោះ។
ក្នុងចំណោមករណីឆ្លងថ្មី មាន ៦ករណីជាការឆ្លងក្នុងស្រុក ស្ថិតនៅក្នុងខេត្ត Jilin ខណៈ ១ករណីទៀត ជាករណីឆ្លងមកពីខាងក្រៅ នៅក្នុងទីក្រុង Shanghao។
ចិនក៏រកឃើញអ្នកមានរោគសញ្ញាចំនួន ៨ករណីផងដែរ ធៀបទៅនឹងថ្ងៃចន្ទ មាន ១៥ករណី។ វីរុសមរណៈនេះ បានផ្ទុះចេញដំបូងពីទីក្រុងវូហាន កាលពីចុងឆ្នាំ ២០១៩។ រហូតមកដល់ពេលនេះ ចិនមានអ្នកឆ្លងសរុប ៨២.៩២៦នាក់ និងស្លាប់ ៤.៦៣៣នាក់។
ចិននៅមានអ្នកជំងឺត្រឹមតែ ១០៤នាក់ប៉ុណ្ណោះកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ បន្ទាប់ពីអ្នកជំងឺសរុបចំនួន ៧៨.១៨៩នាក់ បានជាសះស្បើយ៕ប្រភព៖ Channelnewsasia