ចិនរកឃើញអ្នកឆ្លងកូវិដ១៩ថ្មីមួយករណី ដែលជាករណីនាំចូល
សារព័ត៌មាន Cambodia News/
ចិន (១២ ឧសភា ២០២០) ៖ យោងតាមទិន្នន័យពីគណៈកម្មាធិការសុខភាពជាតិនៅថ្ងៃអង្គារទី១២ ឧសភានេះ ប្រទេសចិនបានរាយការណ៍ថា មានករណីឆ្លងកូវិដ១៩ ថ្មីមួយករណីទៀតកាលពីម្សិលមិញគឺជាករណីនាំចូលពីក្រៅប្រទេស និងគ្មានអ្នកស្លាប់ថ្មីទេ។ នេះបើយោងតាមប្រភពពី CNA។
ករណីថ្មីគឺជាការឆ្លងនាំចូលដែលពាក់ព័ន្ធនឹងអ្នកធ្វើដំណើរត្រឡប់មកពីបរទេស។ នៅថ្ងៃមុនប្រទេសចិនបានរាយការណ៍អំពីករណីនាំចូលថ្មីចំនួន៧។ ករណីនាំចូលថ្មីៗត្រូវបានរាយការណ៍ថាមានការកើនឡើង១៥ករណីធៀបនឹង១២ថ្ងៃមុន។
ចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសចិនបានកើនឡើងដល់ ៨២.៩១៩ នាក់ ដោយក្នុងនោះចំនួនអ្នកស្លាប់នៅតែមិនប្រែប្រួលគឺ ៤.៦៣៣ នាក់ដដែល៕