បន្ទាប់ពីបន្ធូរបន្ថយការទប់ស្កាត់កូរ៉ូណា វៀតណាមបើកសាលារៀនឡើងវិញ
សារព័ត៌មាន Cambodia News/
វៀតណាម (១២ ឧសភា ២០២០) ៖ អាជ្ញាធរនៅសាលាមត្តេយ្យ និងសាលាបឋមសិក្សាក្នុងប្រទេសវៀតណាមបានធ្វើការពិនិត្យកម្ដៅរបស់កុមារនៅក្លោងទ្វារនៅពេលដែលពួកគេបានបើកឡើងវិញកាលពីថ្ងៃចន្ទ បន្ទាប់ពីការបិទរយៈពេលមួយខែលើការឆ្លងរាលដាលនៃវីរុសកូរ៉ូណា ខណៈដែលនៅផ្នែកខ្លះនៃសាលារៀនដទៃទៀតក៏បានបើកឡើងវិញកាលពីសប្ដាហ៍មុនផងដែរ ។
ជាមួយនឹងការឆ្លងត្រឹមតែ ២៨៨ ករណី និងមិនមានអ្នកស្លាប់នោះ ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះមិនបានឃើញមានការឆ្លងជាសហគមន៍រយៈពេលជិតមួយខែមកហើយ ហើយបានដាក់វានៅលើផ្លូវដើម្បីបន្តសកម្មភាពឆាប់ជាងកន្លែងផ្សេងទៀតនៅក្នុងតំបន់ ។
រីឯសាលារៀនសម្រាប់កុមារធំៗក៏បានបើកដំណើរការឡើងវិញនៅផ្នែកខ្លះកាលពីសប្តាហ៍មុនផងដែរ ។ក្នុងនោះលោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បាននិយាយកាលពីសប្តាហ៍មុនថា “ហានិភ័យនៃជំងឺ COVID-19 នៅប្រទេសវៀតណាមនាពេលនេះគឺទាប ហើយនោះគឺជារឿងល្អ ប៉ុន្តែយើងត្រូវតែប្រុងប្រយ័ត្នផងដែរ” ៕