ក្រសួងធនធានទឹកអំពាវនាវឲ្យប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ​ចាប់ពីថ្ងៃទី០៦-១២ ខែឧសភា​​

ក្រសួងធនធានទឹកបានឲ្យដឹងថា តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្តសង្កេតឃើញថា ជ្រលងសម្ពាធទាបខ្សោយគ្របដណ្តប់លើកម្ពុជា។ ស្ថានភាពបែបនេះ ធ្វើឲ្យចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១២ ខែឧសភា បណ្តាខេត្តនៅតំបន់ វាលទំនាបកណ្តាលមាន​សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C សីតុណ្ហភាពអតិបរមា មានពី ៣៥-៤១°C ។

ផ្នែកមួយចំនួននៃបណ្តាខេត្តនៅភាគពាយ័ព្យ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតតិចទៅបង្គួរ ។ ចំណែកឯបណ្តាខេត្តដទៃទៀត នឹងអាចមានភ្លៀងធ្លាក់ខ្សោយនៅផ្នែកខ្លះ។

ក្រសួងក៏បានអំពាវនាវសូមប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ នឹងការកើនឡើងនូវ សីតុណ្ហភាពអប្បបរមា និងអតិបរមានៅបណ្តាខេត្តភាគពាយ័ព្យរហូតទៅដល់ ៤០-៤១°C នាថ្ងៃទី៨-៩-១០ ខែឧសភា៕

Related Articles

Back to top button
Close
Close