ចិន​ប្រកាស​រកឃើញ​អ្នក​ឆ្លង​កូ​វិដ​១៩​ថ្មី​ចំនួន​៣​ករណី​បន្ថែមទៀត​

សារព័ត៌មាន​ Cambodia News/

ចិន (៤ ឧសភា ២០២០) ៖ គណៈកម្មការ​សុខាភិបាល​ចិន បានប្រកាស​រកឃើញ​អ្នក​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​ថ្មី ចំនួន ៣​នាក់​ប៉ុណ្ណោះ​កាលពី​ថ្ងៃអាទិត្យ ហើយ​ក្នុងចំណោម​ករណី​ឆ្លង​ថ្មី​ទាំងអស់ ជា​ករណី​ឆ្លង​នាំចូល​ពី​ខាងក្រៅ​។ នេះ​បើ​យោងតាម​ប្រភពពី CNA។

​ចំនួន​អ្នក​ឆ្លង​វីរុស​សរុប​នៅ​ចិន​បាន​កើន​ឡើងដល់ ៨២.៨៨៩​ករណី ហើយ​មិនមាន​ករណី​ស្លាប់​ថ្មី​នោះឡើយ​។ ចំនួន​អ្នកស្លាប់​ដោយសារ​វីរុស​នេះ​មាន​ចំនួន ៤.៦៣៣​នាក់​ដដែល​។​

​សូមជម្រាបថា COVID-19 បាន​ផ្ទុះឡើង​ដំបូង​ចេញពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន​កាលពី​ចុងឆ្នាំ ២០១៩ ហើយ​រហូតមក​ដល់ពេលនេះ វា​បាន​ឆក់យក​ជីវិត​មនុស្ស​ច្រើនជាង ២៥០.០០០​នាក់ និង​ឆ្លង​ទៅកាន់​មនុស្ស​ជាង ៣.៥០០.០០០​នាក់​ជុំវិញ​ពិភពលោក​៕

Related Articles

Back to top button
Close
Close