ចាប់ពីថ្ងៃនេះដល់ថ្ងៃទី០៥ ខែឧសភា ភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅបង្គួរ

សារព័ត៌មាន​ Cambodia

ភ្នំពេញ (២៩ មេសា ២០២០) ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ដោយបញ្ជាក់ឲ្យដឹងថា តាមរយៈការតាមដានស្ថានភាពអាកាសធាតុ ជាប់ជាបន្តសង្កេតឃើញថា ជ្រលងនៃសម្ពាធខ្ពស់ពីប្រទេសចិន មានឥទ្ធិពលខ្សោយគ្របដណ្តប់លើកម្ពុជា។

ស្ថានភាពបែបនេះ ធ្វើឲ្យចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី ០៥ ខែឧសភា ៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C
– សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧°C ។
ផ្នែកខ្លះនៅភាគពាយ័ព្យ និងភាគខាងត្បូង នឹងអាចមានភ្លៀងខ្សោយទៅមធ្យម។

២៖ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ២ ៤-២៦°C
– សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦°C ។
នៅបណ្តាខេត្តខ្លះអាចមានភ្លៀងធ្លាក់ខ្សោយ ។

៣៖ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C
– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីតិចទៅបង្គួរ ។

ជាមួយគ្នានេះ ក្រសួងក៏សូមឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមាន នៅបណ្តាខេត្តជាប់សមុទ្រ ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា ៕

 

Related Articles

Back to top button
Close
Close