Trending

ថៃសម្រេចផ្តល់ការ​អនុគ្រោះ​ដល់​ប្រជាពលរដ្ឋ-ពលករខ្មែរ​ អាចបន្តស្នាក់នៅ​រហូតដល់​ថ្ងៃ​ទី៣១កក្កដា

សារព័ត៌មាន​ Cambodia News/

បាងកក (២៤ មេសា ឆ្នាំ​២០២០) ៖ រាជរដ្ឋាភិបាលថៃ​បានសម្រេចផ្តល់ការអនុគ្រោះដល់ប្រជាពលរដ្ឋខ្មែរ និងពលករ ដែលកំពុងស្នាក់នៅ សិក្សា និងធ្វើការនៅក្នុងប្រទេសថៃ ដែលអស់សុពលភាពចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ត្រូវបានអនុញ្ញាតឲ្យបន្តស្នាក់នៅដោយស្វ័យប្រវត្តិ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ដោយពុំមានការផាកពិន័យ ប៉ុន្តែមិនអនុញ្ញាតឲ្យធ្វើការនោះទេ។

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃកាលពីថ្ងៃទី២៣ ខែមេសា បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងស្នាក់នៅ សិក្សា និងធ្វើការនៅក្នុងប្រទេសថៃថា ដើម្បីសម្រួលដល់ប្រជាពលរដ្ឋខ្មែរដែលជាប់នៅក្នុងប្រទេសថៃ ដោយសារការរិតត្បិត នៃការធ្វើដំណើរទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ក្នុងការទបើស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាលថៃ បានសម្រេចផ្តល់ការអនុគ្រោះដូចខាងក្រោម:

១. ប្រជាពលរដ្ឋខ្មែររូបទាំងពលករដែលអស់សុពលភាពស្នាក់នៅចាប់ពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២០ ត្រូវបានអនុញ្ញាតឲ្យស្នាក់នៅដោយស្វ័យប្រវត្តិរហូតដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២០ ដោយពុំមាន​ការផាក​ពិន័យ​លើការ​ស្នាក់នៅ​លើស​កំណត់ ប៉ុន្តែ​មិនអនុញ្ញាតឲ្យ​ធ្វើការ​នោះទេ។

២. ពលករខ្មែរដែលនិយោជកបានបញ្ជូនបញ្ជីឈ្មោះទៅក្រសួងមន្ទីរការងារក្រុងខេត្តរបស់ថៃតាមប្រព័ន្ធអនឡាញរួចរាល់ត្រឹមថ្ងៃទី 31 ខែមីនាឆ្នាំ 2020 អាចបន្តធ្វើការជាបណ្តោះអាសន្នរហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២០។

៣. ប្រជាពលរដ្ឋខ្មែររួមទាំងពលករដែលត្រូវទៅបង្ហាញខ្លួនក្នុងរយៈពេល ៩០ថ្ងៃចន្លោះថ្ងៃទី ២៦ ខែមីនា ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ មិនតម្រូវឲ្យ​ទៅបង្ហាញខ្លួននោះទេរហូតដល់មានការជូនដំណឹងជាថ្មីឡើងវិញ។

ជាមួយគ្នានេះស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់រស់នៅប្រទេសថៃមេត្តាបន្តចូលរួមសហការអនុវត្តវិធានការនានានិងបម្រាមគោចរដែលដាក់ចេញដោយរាជរដ្ឋាភិបាលថៃឲ្យមានប្រសិទ្ធភាពនិងសូមរក្សាសុខភាពអនាម័យដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩។

ក្នុងករណីបងប្អូនមានបញ្ហាប្រឈមសូមទំនាក់ទំនងមកកាន់ស្ថានទូតតាមរយៈទំព័រហ្វេសប៊ុកហេកឬតាមរយៈទូរស័ព្ទលេខ ០៩២ ៨០៥០៥៦១ (ផ្នែកកុងស៊ុល) និង ០៩៤ ០៩២៥៩០៥ (ផ្នែកទទួលបន្ទុកពលករ)៕

Related Articles

Back to top button
Close
Close