រដ្ឋមន្ត្រីក្រសួងកិច្ចការ​​នារីបដិសេធមិនបាន​​ធ្វើអត្ថាធិប្បាយប៉ះ​​ពាល់ដល់ស្ត្រីបឹងកក់

Cambodia News

ដោយ៖ ហេង នាង

នៅថ្ងៃទី២២ សីហា ២០១២ ក្រោយពីជួបអគ្គលេខាធិការរងអង្គការសហប្រជាជាតិ នៅហាងសូត្រ សិនតូហ្សា ក្នុងទីក្រុងភ្នំពេញ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានបដិសេធថា លោកស្រី មិនបានធ្វើអត្ថាធិប្បាយណាមួយពាក់ព័ន្ធនឹងអំពើ ហិង្សា ដែលប៉ូលិសបានវាយបង្ក្រាបលើក្រុមស្ត្រីបឹងកក់ ដែលធ្វើឲ្យប៉ះពាល់ដល់ស្ត្រីទាំងនោះទេ លោកស្រីនឹងរង់ចាំនូវលទ្ធផល នៃការអង្កេតលើករណីជម្លោះប៉ះទង្គិចនោះ មុននឹងធ្វើអត្ថាធិប្បាយ។

ករណីតវ៉ារបស់ស្ត្រីបឹងកក់ ហើយមានការបង្ក្រាបដោយហិង្សាលើស្ត្រីទាំងនោះ មិនត្រូវបានលោកស្រីរដ្ឋមន្ត្រី អត្ថាធិប្បាយបែប ណាទេ ដោយលោកស្រី អ៊ឹង កន្ថាផាវីអះអាងប្រាប់អ្នកកាសែត នៅថ្ងៃទី២២ សីហា ២០១២ ថា លោកស្រីរង់ចាំការស៊ើបអង្កេត សិន ដោយលោកស្រី មិនអាចសន្និដ្ឋានអ្វីបានទេនៅពេលនេះ ហើយ ការស៊ើបអង្កេតនេះអាចចំណាយពេលពី ៦ ខែ ទៅមួយឆ្នាំ ដែរ។

គួររំលឹកថា ថា កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២ មានការប៉ះទង្គិចគ្នារវាងក្រុមប្រជាពលរដ្ឋបឹងកក់ និងកម្លាំងបង្ក្រាបបាតុ កម្ម ដោយមានការវាយទាត់ធាក់លើក្រុមអ្នកតវ៉ា និងក្មេងៗ ដែលបានស្រែកយំ ទាមទារឲ្យដោះលែងស្ត្រីអ្នកភូមិបឹងកក់ជាប់ឃុំ ឃាំងចំនួន ១៣នាក់។ ហើយក្នុងការវាយទាត់ធាក់នោះបានធ្វើឲ្យស្ត្រីម្នាក់ រលូតកូន៕

Related Articles

Back to top button
Close
Close