ចិន​រាយការណ៍​ថា​ គ្មាន​ករណី​ឆ្លង​ថ្មី​នៃ​វីរុស​កូ​រ៉ូ​ណា​​៥​ថ្ងៃ​ជាប់​គ្នា​

សារព័ត៌មាន Cambodia News/

ចិន (២៣ មីនា ២០២០) ៖ យោងតាម​គណៈកម្មាធិកា​រ​សុខភាព​ជាតិ​របស់​ប្រទេស​ចិន បាន​រាយការណ៍​នៅ​ព្រឹក​នេះ​ថា គ្មាន​ករណី​ឆ្លង​ថ្មី​នៃ​វិ​រុស​កូ​រ៉ូ​ណា​សូម្បីតែ​ម្នាក់​នៅក្នុង​ស្រុក រយៈពេល៥ថ្ងៃជាប់គ្នា ខណៈ​សរុប​ករណី​ចំនួន​៣៩​ករណី​ថ្មី​គឺ​ត្រូវបាន​នាំចូល​ពី​បរទេស ​និង​មាន​អ្នកស្លាប់​ចំនួន​៩ នាក់​ផ្សេងទៀត​គិត​ត្រឹម​ពាក់កណ្តាល​អធ្រាត្រ​ថ្ងៃអាទិត្យ។ ​នេះ​បើ​យោងតាម​ប្រភពពី CGTN ។​

​របាយការណ៍​ដដែល​បានបញ្ជាក់​ចំនួន​ករណី​ឆ្លង​នៅ​ចិនដីគោក​សរុប​៨១.០៩៣ នាក់​ខណៈ​ចំនួន​អ្នកស្លាប់​កើន​ដល់​៣.២៧០​នាក់​។ នៅ​ថ្ងៃ​ដដែល​អាជ្ញាធរ​សុខាភិបាល​ចិន​បាន​និយាយថា​អ្នក​ជម្ងឺ​ចំនួន ៤៥៩​នាក់​ត្រូវបាន​អនុញ្ញាត​ឲ្យ​បាក​ចេញពី​មន្ទីរពេទ្យ​ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នកជា​សរុប​កើន​ដល់​៧២.៧០៣​នាក់​នៅ​ទូទាំងប្រទេស​។​

​សូមជម្រាបថា ក្នុងចំណោម​២៩​ករណី​ថ្មី​ដែល​បាន​នាំចូល​ពី​បរទេស ត្រូវបាន​ចុះបញ្ជី​នៅក្នុង​ខេត្ត​ចំនួន ៩ និង​១០​ករណី​ទៀត​នៅ​ទីក្រុង​ប៉េកាំង​និង​ស៊ា​ង​ហៃ ចំណែក ៦ ករណី​ទៀត​នៅ​ខេត្ត​ហ្វូ​ជាន​និង​ខេត្ត​ក្វាង​ទុង​៕

 

Related Articles

Back to top button
Close
Close