ចិនប្រកាសថា មិនមានករណីឆ្លង COVID-19 ក្នុងស្រុកលើកដំបូង

សារព័ត៌មាន​ Cambodia News/

ប៉េកាំង (១៩ មីនា ២០២០) ៖ គណៈកម្មការជាតិសុខាភិបាលចិន (NHC) នៅថ្ងៃព្រហស្បតិ៍នេះបានអះអាងថា មិនមានករណីឆ្លង COVID-19 ថ្មីនៅក្នុងស្រុកណាមួយត្រូវបានរកឃើញទៀតនោះទេ ដែលននេះជាលើកដំបូងបំផុត ចាប់តាំងពីជំងឺនេះផ្ទុះឡើងដំបូង កាលពីចុងឆ្នាំ២០១៩ ប៉ុន្តែបែរជាមានករណីនាំចូលជំងឺនេះពីបរទេស។ នេះបើតាមសារព័ត៌មាន CNA។

បើតាម NHC ករណីឆ្លងថ្មីនៅក្នុងស្រុក ជាពិសេសនៅខេត្តហ៊ូប៉ី មិនមានសូម្បីតែមួយករណី។ ប៉ុន្តែទន្ទឹមគ្នាអ្នកឆ្លង COVID-19 ចំនួន ៣៤ករណី ត្រូវបានគេរាយការណ៍ថា សុទ្ធតែជាអ្នកដែលបានឆ្លងនៅឯបរទេស ហើយនាំចូលមកប្រទេសចិន ហើយក្នុងការឆ្លងនៅឯបរទេសទាំង ៣៤ករណីនេះ ក្នុងនោះមាន២១ករណី ត្រូវបានគេរកឃើញនៅក្នុងទីក្រុងប៉េកាំង៕

 

 

Related Articles

Back to top button
Close
Close