សម្តេចតេជោ ឆ្លើយតបរឿងទូរទស្សន៍បរទេសមួយដែលផ្សាយថា សម្តេចឆ្លងកូរ៉ូណា១៩
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៣ មីនា ២០២០) ៖ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ សម្តេច ហ៊ុន សែន បានច្រានចោលនូវការផ្សាយរបស់ទូរទស្សន៍បរទេសមួយដែលសម្តេចមិនបញ្ចេញឈ្មោះ ថាសម្តេចបានឆ្លងកូរ៉ូណា។
សម្តេចបង្ហោះនៅលើទំព័រហ្វេសប៊ុកយ៉ាងដូច្នេះថា ៖ មានទូរទស្សន៍បរទេសមួយបានផ្សាយថាខ្ញុំបានឬប្រហែលឆ្លងកូវីត១៩ទៅហើយ។ ពេលនេះខ្ញុំកំពុងអង្គុយប្រជុំរដ្ឋសភា និងថ្ងៃស្អែកត្រូវចេញទៅខេត្តបាត់ដំបងដែលខ្ញុំត្រូវនៅទីនោះរហូតព្រឹកថ្ងៃអទិត្យទី១៥មីនា២០២០។
កូវីត១៩វាកាចសាហាវណាស់ទៅហើយតែពត៌មានក្លែងក្លាយវាកាចសាហាវជាង ជម្ងឺនេះទៅទៀតដែលយើងចាំបាច់ត្រូវតែប្រយុទ្ធប្រឆាំងជាមួយជម្ងឺដ៍គ្រោះថ្នាក់នេះ។
សូមបងប្អូនជនរួមជាតិចូលរួមទប់ស្កាត់ ការរីករាលដាលនូវជម្ងឺឆ្លងនេះតាមរយៈវិធានការអានាម័យដោយចាប់ផ្តើមពីមនុស្សម្នាក់ៗគ្រួសារនីមួយៗភូមិនីមួយៗដើម្បីធានាថានៅកម្ពុជាយើងគ្មានជម្ងឺឆ្លងបន្ថែមទៀតលើចំនួនដែលបានឆ្លង រួចមកហើយចំនួន៥នាក់ក្នុងនោះជនជាតិខ្មែរ១នាក់ អង់គ្លេស៣នាក់និង(ចិន១នាក់ដែលបានព្យាបាលជាសះស្បើយរួចហើយ)៕