ក្រសួង​សុខភាពថៃ​ប្រកាសរកឃើញ​ករណី​ឆ្លងកូរ៉ូណា​លើប្តីប្រពន្ធ​មួយគូ

សារព័ត៌មាន​ Cambodia News/

បាងកក (១១ មីនា ២០២០) ៖ កាលពីថ្ងៃទី១០មីនាម្សិលមិញ ក្រសួង​សុខភាព​សាធារណៈថៃ បាន​ប្រកាស​ អំពីករណីឆ្លងវីរុសកូរ៉ូណាថ្មី COVID-19 ចំនួន​៣នាក់បន្ថែមទៀត ដែលធ្វើឱ្យថៃមាន​ករណីនេះឡើងដល់ ៥៣នាក់។

​ក្រសួងបន្តថា ករណីទី៥២ និង៥៣ គឺជាប្តី​ប្រពន្ធ​មួយគូ  ប្រពន្ធមានអាយុ៤៦ឆ្នាំ មកពីប្រទេសអ៊ីតាលីវិញនៅថ្ងៃទី២៨កុម្ភៈ ហើយ​ក្រោយមកក៏ស្រាប់តែមានអារម្មណ៍​មិនស្រួល ប្តីដែលមាន​អាយុ​៤៧ឆ្នាំ មិនបានទៅបរទេសទេ ប៉ុន្តែក៏មានអាការៈគ្រុនក្តៅខ្លាំង និងឈឺក្បាលដែរ។

ដំបូង​បុរស​ជាប្តី​ទៅពេទ្យមុន ដើម្បីពិនិត្យសុខភាព​ ក៏រកឃើញវិជ្ជមាន COVID-19 បន្ទាប់មកប្រពន្ធក៏ទៅធ្វើតេស្តសុខភាព​រកឃើញអ៊ីចឹងដែរ ពេលដឹងថា មានជំងឺនេះហើយ អ្នកទាំងពីរ ក៏សម្រេចចិត្ត​បានដាក់ខ្លួនឯងនៅដាច់ដោយឡែកពីគេ ក្នុងផ្ទះ បច្ចុប្បន្ន ប្តីប្រពន្ធនេះ កំពុងទទួលបាន​ការព្យាបាល​ក្នុងមន្ទីរពេទ្យមួយកន្លែង នៅខេត្ត Nakhon Pathom៕

 

Related Articles

Back to top button
Close
Close