បុរសម្ចាស់ PassApp ដឹកជនជាតិជប៉ុនផ្ទុកជំងឺកូវីដ១៩ ក្រោយធ្វើតេ្តសលទ្ធផលអវិជ្ជមាន
សារព័ត៌មាន Cambodia News/
សៀមរាប ៖ នៅព្រឹក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ មន្ទីរសុខាភិបាលខេត្ត បានបង្ហាញថា បុរសម្ចាស់ PassApp ដែលដឹកជនជាតិជប៉ុនផ្ទុកជំងឺកូវីដ១៩ ត្រូវបានមន្ទីរសុខាភិបាលស្វែងរក ដើម្បីយកមកធ្វើតេ្តស ហើយជាលទ្ធផលឃើញថាអវិជ្ជមាន។ នេះបើយោងតាមផេកហ្វេសប៊ុករដ្ឋបាលខេត្តសៀមរាប។
ប្រភពដដែលបន្តថា បច្ចុប្បន្នបុរសនេះ មានសុខភាពល្អ មិនមានរោគសញ្ញាអ្វីទេ ហើយបច្ចុប្បន្នបុរសរូបនេះ ត្រូវបានដាក់ឱ្យនៅដោយឡែក និងតាមដានចំនួន១៤ថ្ងៃ នៅក្នុងអគារជំងឺឆ្លងនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕