ពលរដ្ឋ​ខេត្តក្រចេះ​១៩​នាក់ មិនមាន​ឆ្លង​មេរោគ​កូ​វីដ​១៩ ​នោះទេ​

សារព័ត៌មាន​ Cambodia News/

សៀមរាប​ (១០ មីនា ២០២០) ៖ ​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ នៅ​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២០​​ បានចេញ​សេចក្តីប្រកាស​មួយ ដោយ​បញ្ជាក់ថា គិត​មកដល់​ត្រឹម ១៤:០០​នាទី ថ្ងៃ​៩ ខែមីនា ឆ្នាំ​២០២០​​ប្រជាពលរដ្ឋ​នៅ​ស្រុក​សំបូរ​ចំនួន​សរុប ១៩​នាក់ ក្នុងនោះ​មាន​សិស្ស​វិទ្យាល័យ​ហ៊ុនសែន​ស​ម្ភៈ​បុ​រៈ​សំបូរ ចំនួន​០៦​នាក់ ដែល​បានធ្វើ​ដំណើរ​ទៅកាន់​ខេត្តសៀមរាបគ្មាន​អ្នកណាម្នាក់​សង្ស័យ​កើត​កូ​វីដ​១៩ (Covid-19) ទេ​។

ទន្ទឹមនឹងនេះ មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ ក៏បាន​ស្នើឱ្យ​អ្នកលេង​បណ្តាញ​សង្គម សុំ​បញ្ឈប់​ជាបន្ទាន់ ព័ត៌មាន​ប្រឌិត​មិន​ច្បាស់លាស់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ភ័យខ្លាច ច្របូកច្របល់​ក្នុងសង្គម​។​

​បើតាមមន្ទីរ​សុខាភិបាល​ខេត្តក្រចេះ គឺ​ប្រជាពលរដ្ឋ​នៅ​ស្រុក​សំបូរ​ចំនួន​សរុប ១៩​នាក់​នោះ ក្នុងនោះ​មាន​សិស្ស​វិទ្យាល័យ​ហ៊ុនសែន​ស​ម្ភៈ​បុ​រៈ​សំបូរ ៦​នាក់ បានធ្វើ​ដំណើរ​ទៅកាន់​ខេត្តសៀមរាប ដើម្បី​ជូន​ដំណើរ​ពលករ​ចំនួន ៣​នាក់ ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០២០​។

ពលករ​ទាំង​៣​នាក់​នោះ បាន​រៀន​ភាសា​ជប៉ុន នៅ​សាលា​មួយ​ដែលមាន​បុគ្គលិក ១​នាក់​ធ្វើការ​នៅក្នុង​សាលា​នេះ​កើត​ជំងឺ​កូ​វីដ​១៩ (Covid-19) ( បញ្ជា​ក់ដោយ​ក្រសួងសុខាភិបាល​កាលពី​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០២០)​។​

តាម​ការប្រកាស​របស់​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ​​ ក្រុមមនុស្ស​ទាំង​១៩​នាក់​ខាងលើ មិនបាន​ជួប​ជាមួយ​ជនជាតិខ្មែរ​ដែលមាន​ជំងឺ​កូ​វីដ​១៩ (Covid-19) នោះទេ និង​មកដល់ពេលនេះ គាត់​ទាំងអស់គ្នា​មាន​សុខ​ភា​ល្អជា​ធម្មតា គ្មាន​បញ្ហា​សុខភាព​អ្វី​ឡើយ​៕

 

​​

Related Articles

Back to top button
Close
Close