សម្តេចតេជោ ប្រតិកម្មនឹងសារព័ត៌មាន​វៀតណាម ដែល​ចុះ​ផ្សាយពីការរឹតបន្តឹង​សុខភាព​ពលរដ្ឋខ្មែរ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (៩ មីនា ២០២០) ៖ ក្នុង​ពិធី​សម្ពោ​ធផ្លូវជាតិ​លេខ៥៥ និងបើកការដ្ឋានផ្លូវជាតិលេខ១០ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ​២០២០នេះ សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​បញ្ចេញ​ប្រតិកម្ម​ទៅនឹង​សារព័ត៌មានវៀតណាម VNA ដែលផ្សាយអំពី​ការរឹតបន្តឹង​របស់វៀតណាម មកលើសុខភាព​ពលរដ្ឋខ្មែរ​ដែល​ធ្វើដំណើរចូលទៅក្នុងប្រទេសនេះ។

​សម្តេច ​បាន​ថ្លែងយ៉ាងដូច្នេះថា៖ «សារព័ត៌មាន VNA របស់​វៀតណាម បាន​ចុះផ្សាយ​យ៉ាងអាក្រក់​ពីកម្ពុជា។ គណៈការពារ​សុខភាព​របស់​វៀតណាម គេណែនាំឱ្យមាន​ការពង្រឹង​សុវត្ថិភាព​នៃការ​ចេញចូល​ប្រទេស។ ប៉ុន្តែ​បែរជាសារព័ត៌មាន​ VNA ​ថា ​រឹតបន្តឹង​ចំពោះ​ពលរដ្ឋ​ដែលមកពី​ប្រទេស​អឺរ៉ុប និង​កម្ពុជា។ អ៊ីចឹង​កម្ពុជា វាចូលក្នុងចំណាត់​ថ្នាក់ ដែល​ត្រូវ​វៀតណាម​ដាក់ ឱ្យនៅជាមនុស្ស​ចម្លែក»។

សម្តេច ហ៊ុន សែន បន្ថែមថា សម្តេចបាន​ប្រាប់​ឱ្យរដ្ឋមន្រ្តីការបរទេសកម្ពុជា ធ្វើការតវ៉ាទៅវៀតណាម ជុំវិញ​ការផ្សាយ​ព័ត៌មានខាងលើនេះ​ផងដែរ។ «បើមិនដកទេ (ព័ត៌មាន) សូមធ្វើកំណត់ទូត តវ៉ាជាមួយវៀតណាម​តែម្តង»៕

 

 

Related Articles

Back to top button
Close
Close