សម្តេចតេជោ ហ៊ុន សែន អំពាវ នាវឲ្យប្រជាពលរដ្ឋប្រកាន់យកជម្រើសក្លាហានក្នុងការចេះការពារខ្លួន
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបន្តអំពាវនាវដល់ប្រជាពលរដ្ឋឲ្យចេះការពារខ្លួនដើម្បីទទួលបានសុខភាពល្អប្រសើរ ជាជាងការភ័យ ខ្លាច ។ សម្តេចបានសង្កត់ធ្ងន់ថា ជម្រើសនៃការភ័យខ្លាចមិនមែនជាជម្រើសល្អទេតែជម្រើសក្លាហានក្នុងការចេះការពារខ្លួន ការធ្វើអនាម័យជាប្រចាំគឺជាជម្រើសដែលល្អបំផុត ។
ថ្លែងនៅក្នុងពិធីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា នាព្រឹកថ្ងៃទី ៦ ខែមីនា នៅកោះពេជ្រ សម្តេចតេជោ ហ៊ុន សែន នៅតែបន្តអំពាវនាវឲ្យប្រជាពលរដ្ឋខិតខំធ្វើអនាម័យ ការពារខ្លួនប្រាណដើម្បីជៀសផុតពីបញ្ហាកូវីដ ១៩ បើទោះបីប្រទេសកម្ពុជាមិនទាន់មានអ្នកឆ្លងមេរោគកូវីដ ១៩ ក៏ដោយ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ ជម្រើសនៃការភ័យខ្លាចមិនមែនជាជម្រើសល្អទេ តែជម្រើសក្លាហានក្នុងការចេះការពារខ្លួន ការធ្វើអនាមយ័ជាប្រចាំគឺជាជម្រើសដែលល្អបំផុត ហើយការពារខ្លួនបានពីជំងឺគ្រប់ប្រភេទ »៕