នាចុងខែមីនានេះករណីឆ្លង COVID-19 នឹងធ្លាក់ចុះដល់កម្រិតសូន្យនៅទីក្រុងវូហាន​

សារព័ត៌មាន​ Cambodia News/

ប៉េកាំង (៦ មីនា ២០២០) ៖ តាមទីភ្នាក់ងារព័ត៌មាន Reuters ដកស្រង់សម្តីរបស់មន្ត្រីជំនាញចិនមួយរូបបាន​អោយ​ដឹង​ថា អ្នកឆ្លងមេរោគ COVID-19 ថ្មីៗទីក្រុង​វូហាន (Wuhan) នៃខេត្តហ៊ូប៉ី (Hubei) ភាគកណ្តាលប្រទេសចិន នឹងអាចមើលឃើញនូវការធ្លាក់ចុះដល់កម្រិត «សូន្យ» តែម្តងនាចុងខែមីនា ឆ្នាំ២០២០។

​តាមតួលេខដែលបញ្ចេញកាលពីថ្ងៃព្រហស្បតិ៍នោះ នៅក្នុងថ្ងៃពុធសប្តាហ៍នេះ មានអ្នកឆ្លងមេរោគ COVID-19 ថ្មីៗចំនួនតែ ១៣៩នាក់ប៉ុណ្ណោះ នៅទូទាំងប្រទសចិន ហើយនៅប៉ុន្មានថ្ងៃមុន គឺនៅថ្ងៃចន្ទ និងអង្គារដើមសប្តាហ៍នេះ អត្រាឆ្លងថ្មីៗបានបង្ហាញសញ្ញាធ្លាក់ចុះខ្លាំងរួចទៅហើយ។

ការធ្លាក់ចុះនេះ គឺបង្ហាញអំពីប្រសិទ្ធភាព នៃការទប់ស្កាត់ការរីករាលដាល នៅក្នុងទីក្រុងវូហានផ្ទាល់ ដែលជាចំណុចស្នូលនៃការចម្លងជំងឺនេះ ទៅកាន់បណ្តាខេត្ត ទីក្រុង និងតំបន់នានាទូទាំងចិនដីគោក។

បើតាមប្រភពខាងលើនេះ គ្រប់តំបន់ទាំងអស់នៅក្នុងខេត្តហ៊ូប៉ី និងទីក្រុងវូហានផងដែរ បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការរុញខ្ទប់មេរោគ COVID-19 ឲ្យដល់ទីបញ្ចប់តែម្តងនៅចុងខែមីនានេះ៕

Related Articles

Back to top button
Close
Close