ក្រសួងសុខាភិបាល ៖ ​សូម​ប្រុងប្រយ័ត្ន ​ចំពោះ​ឱសថ Becozyme ក្លែងក្លាយ ដែលស្រដៀង​ឱសថ​មានច្បាប់​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (៣ មីនា ២០២០) ៖ ក្រសួងសុខាភិបាល នៃ ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​សេចក្តី​ប្រកាសថា តាម​ការស្រាវជ្រាវ​រប​ស់​ក្រសួងសុខាភិបាល ឃើញថា មាន​ឱសថ​ឈ្មោះថា Becozyme មាន​លតា​ប​ត្រ​ក្លែងក្លាយ ហើយ​កំពុង​ដាក់លក់​ក្នុង​ទីផ្សារ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ស្រដៀង​គ្នា​នឹង​ឱ​សពិត​នាំចូល​ដោយ​គ្រឹះស្ថាន​អាហរ័ណ នីហរ័ណ​ឱសថ ឌី ខេ អេស អេ​ច ( ខេ​ម​បូ​ឌា ) ឈ្មោះ Becozyme ដែលមាន​លេខ​បញ្ជិកា​ពី​ក្រសួងសុខាភិបាល ។

​​សេចក្តីប្រកាស​ដដែល​នេះ បាន​បន្ថែមថា ករណី​បានឃើញ​អ្នកប្រើប្រាស់ លក់ ឬ ចែកចាយ​ឱសថ​ឈ្មោះ Becozyme ដែលមាន​លតា​ប​ត្រ​ក្លែងក្លាយ ខាងលើនេះ សូម​ផ្តល់ព័ត៌មាន ឬ ត្រូវការ​ព័ត៌មាន​បន្ថែម​ពី​នាយកដ្ឋាន​ឱសថ ចំណីអាហារ បិ​រ​ក្ខា​រពេទ្យ និង គ្រឿងសម្អាង តាមរយៈ​ទូរស័ព្ទ​លេខ ០៩៥ ៣៥៩ ៣៩៩ ឬ ០១២ ៩៨៣ ៣៣៤ ៕

Related Articles

Back to top button
Close
Close