សម្តេចតេជោ ​មិន​យល់​ចំពោះ​អ្នកវិភាគ​ថា កម្ពុជា​គួរតែមាន​ច្បាប់​ឲ្យ​មាន​ទាយាទ​​​នាយករដ្ឋមន្ត្រី

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២ មីនា ២០២០) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​​ថា សម្តេច​មិន​យល់​ចំពោះ​អ្នកវិភាគ​មួយចំនួន​ដែល​លើកឡើង​នូវ​យោបល់​មួយ​ដែលថា កម្ពុជា​គួរតែមាន​ច្បាប់​ឲ្យ​មាន​ទាយាទ​សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី។ 

សម្តេចថ្លែងបែបនេះនាព្រឹកថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប១,៥៨៩នាក់ នៅវិទ្យាស្ថានជាតិអប់រំ។

សម្តេច​បាន​លើកឡើងថា សម្តេច​មិន​យល់​ទាល់តែសោះ​ចំពោះ​គំនិត​របស់​អ្នកវិភាគ មួយចំនួន​ដែល​លើកឡើង​អំពី​គោលបំណង​ឲ្យ​មាន​ទាយាទ​សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី ព្រោះថា ការធ្វើ​បែប​នោះ​វា​ផ្ទុយ​ពី​លទ្ធិប្រជាធិបតេយ្យ ហើយ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ ។​

ទន្ទឹមនោះសម្តេច ហ៊ុន សែន ក៏បាន​ហៅ​អ្នកវិភាគ​ដែល​បានលើកឡើង​នូវ​យោបល់​ខាងលើនេះថា ជា « មនុស្ស​ឆ្កួត » ព្រោះថា គេ​មិនដែល​យក​រឿង​បុគ្គល​ទៅ​ដាក់​ក្នុង​រដ្ឋធម្មនុញ្ញ​នោះទេ៕

Related Articles

Back to top button
Close
Close