ក្រសួងព័ត៌មាន ៖ ករណីថា មានជនបរទេសស្លាប់ដោយ​សារឆ្លងជំងឺផ្លូវដង្ហើម COVID-19 ​ជា​ព័ត៌មានមិនពិត

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ​ (២ មីនា ២០២០) ៖ កាល​ពី​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០២០ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ទស្សន៍នៃក្រសួងព័ត៌មានបាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ជូនសាធារណជនជ្រាបថាថ្មីៗ នេះមានការផ្សាយព័ត៌មានមិនពិតតាមរយៈគណនី facebook មួយ​ចំ​នួន​ដោយមិនបានធ្វើការផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវជាមួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធថា មានជនបរទេសឆ្លងជំងឺផ្លូវដង្ហើម COVID-19 បណ្ដាលឱ្យស្លាប់។

អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ទស្សន៍នៃក្រសួងព័ត៌មាន​បាន​បញ្ជាក់ថា ការផ្សាយព័ត៌មានទាំងនោះគឺជាព័ត៌មានមិនពិតឡើយ សូមសាធារណជនកុំមានការភាន់ច្រឡំ និងសូមបញ្ឈប់ការចែករំលែកបន្តរាល់ព័ត៌មានមិនពិតទាំងនោះ ព្រោះអាចនឹងប្រឈមចំពោះមុខច្បាប់។

សូមអានសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការផ្សព្វផ្សាយព័ត៌មានមិនពិតតាមបណ្ដាប្រព័ន្ធផ្សព្វផ្សាយអំពីការឆ្លងជំងឺផ្លូវដង្ហើមកូរ៉ូណាថ្មី COVID-19 របស់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ដោយភ្ជាប់ជូននូវគណនី facebook ទាំងនោះខាងក្រោមនេះ ៖

Related Articles

Back to top button
Close
Close