អ្នក​គាំ​ទ្រ​ទាម​ទារ​ឲ្យ​ដោះ​លែង​អតីត​ប្រធានាធិបតី​តៃវ៉ាន់

សកម្មជនរាប់រយនាក់ និងអ្នកគាំទ្រអតីតប្រធានាធិបតីតៃវ៉ាន់ដែលកំពុងជាប់ឃុំ លោក Chen Shui-bian បានប្រមូលផ្តុំគ្នា នៅមុខពន្ធនាគារដើម្បីទាមទារឲ្យមានការដោះ លែងរូបលោក។

ការទាមទារនេះ ធ្វើឡើងបន្ទាប់ពីអគ្គមេធាវីអាម៉េរិក លោក Ramsey Clark ចូលសួរសុខទុក្ខលោក Shui-bian ។

អគ្គមេធាវី លោក Ramsey Clark បានប្រាប់អ្នកយកព័ត៌មានថា សុខភាពរបស់លោក Chen ចុះខ្សោយ ប៉ុន្តែស្មារតីរបស់ លោកនៅ មាំទាំដដែលទេ។

រដ្ឋាភិបាល តៃវ៉ាន់ បានបដិសេធការស្នើសុំពីគ្រួសារលោក Shui-bian និងសមាជិកបក្សប្រឆាំង គណបក្សអភិវឌ្ឍលិទ្ធិ ប្រជាធិបតេយ្យ ឲ្យដោះលែងលោកឲ្យនៅក្រៅឃុំ ដើម្បីព្យាបាលជំងឺ។

អតីតប្រធានាធិបតីរូបនេះ រងការកាត់ទោសជាប់ពន្ធនាគារជាង ១៧ឆ្នាំ ពីបទស៊ីសំណូក និងពុករលួយក្នុងអំឡុងពេល ដែល លោកកាន់អំណាចជាប្រធានាធិបតីពីឆ្នាំ ២០០០ ដល់ ២០០៨៕ (Radio Australia)

Related Articles

Back to top button
Close
Close