ថៃ ស្រីនាង ត្រូវបានឃាត់ខ្លួនក្រោយល្មើសកិច្ចសន្យាឲ្យបញ្ឈប់ការ LIVE VDEO លក្ខណអាសអាភាស
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២០ កុម្ភៈ ២០២០) ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌទួលគោកកាលពីម្សិលមិញបានហៅអ្នកនាង វ៉ែន រចនា ហៅថៃ ស្រីនាង មកធ្វើកិច្ចសន្យាឲ្យបញ្ឈប់ការLIVE VDEO លក្ខណ អាសអាភាស បញ្ចេញលើក្រោមធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ប្រពៃណីខ្មែរ ប៉ុន្តែត្រូវបានអនុញ្ញាតិឲ្យវិលត្រឡប់ ទៅផ្ទះវិញ ។
អ្នកដែលធ្លាប់តាមដានរឿងភាគក្តៅសាច់របស់អ្នកនាង ថៃ ស្រីនាង នឹងស្មានថា នារីរូបស្រស់ ម្នាក់នេះនឹងបញ្ឈប់ការ LIVE VDEO បែបស្រើបស្រាលដូចមុនទៀតហើយ ប៉ុន្តែមិនទាន់ ស្ងួតទឹកប៉ិចនៃកិច្ចសន្យារបស់នាងផង ក៏ស្រាប់តែអ្នកនាង ថៃ ស្រីនាង បានបន្តសកម្មភាព LIVE VDEO ក្តៅសាច់ទៀតដោយបានបញ្ចេញនូវភាព លិចលើលិចក្រោម ស៊ិចស៊ី បញ្ចេញសាច់ស្ទើតែគ្រប់ទីកន្លែងដដែល និងថែមទាំងហ៊ាននិយាយឌឺដងទៀតដែលស្មាន តែសមត្ថកិច្ចមិនហ៊ានឃាត់ខ្លួន។
យ៉ាងណាក៏ដោយខាងសមត្ថកិច្ចក៏មិនបណ្តោយឲ្យស្រីស្អាតម្នាក់នេះធ្វើតាមអំពើចិត្តនោះ ឡើយ ហើយបានចុះទៅនាំនាង ថៃ ស្រីនាង មកប៉ុស្តិ៍ម្តងទៀត ។ ក្រោយពីការឃាត់ខ្លួនជា លើកទី២រួច ហើយសមត្ថកិច្ចក៏កំពុងពិចារណាថានិងត្រូវកសាងសំណុំរឿងទៅតុលាការរឺក៏អប់រំបន្តឬឲ្យនាងត្រឡប់ទៅផ្ទះវិញ? ៕