ចំនួន​​មនុស្ស​​ស្លាប់​​ដោយ​​កូរ៉ូណា​​វីរុស​​កើន​លើស​​ ​២.០០០​នាក់

សារព័ត៌មាន​ Cambodia News/

​ចិន (១៩ កុម្ភៈ ២០២០) ៖ ចំនួន​មនុស្ស​ស្លាប់​ដោយ​កូរ៉ូណា​វីរុស​នៅ​ចិន​បាន​កើន​លើ​២.០០០ ​កាលពី​ថ្ងៃ​ពុធ ​ទី​១៩​កុម្ភៈ​ បន្ទាប់ពី​មនុស្ស​១៣២​នាក់​ទៀត​បាន​ស្លាប់​នៅក្នុង​ខេត្ត​ហ៊ូ​ប៉ី​សម្រាប់​ថ្ងៃ​​អង្គារ ។​

​ក្នុង​ការធ្វើ​បច្ចុប្បន្នភាព​ប្រចាំថ្ងៃ​របស់​ខ្លួន គណៈកម្មាធិការ​សុខាភិបាល​ខេត្ត​ក៏​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ចំនួន​១.៦៩៣​សម្រាប់​ថ្ងៃ​អង្គារ ដែល​នេះ​ជា​ការធ្លាក់ចុះ​​ចំនួន​អ្នក​ឆ្លង​វីរុស​នេះ​ទាប​បំផុត​គិត​ចាប់តាំងពី​ថ្ងៃ​១១​កុម្ភៈ​មក និង​ជា​ថ្ងៃទី​២​ជាប់​គ្នា​ដែល​ចំនួន​ឆ្លង​នៅក្រោម​២.០០០​ករណី​ក្នុង​មួយថ្ងៃ​។​

ឯកសារ​មួយ​ចុះផ្សាយ​ក្នុង​សារព័ត៌មាន​ជំងឺឆ្លង​របស់​ចិន​មួយ បាន​ពិនិត្យ​លើ​អ្នក​ឆ្លង​វីរុស​នេះ​ចំនួន​៧២.៣១៤​នាក់​នៅ​ទូទាំង​ប្រទេស​ចិន​កាលពី​ថ្ងៃ​១១​កុម្ភៈ​។​ក្នុង​​ចំនួន​នេះ មាន​៨០,៩​ភាគរយ​ចេញ​រោគសញ្ញា​ស្រាល ១៣,៨​ភាគរយ​ធ្ងន់ធ្ងរ និង​មាន​តែ​៤,៧​ភាគរយ​ទេ​ដែល​ធ្ងន់ធ្ងរ​ប្រឈម​ការបាត់បង់​ជីវិត​។​

​សម្រាប់​មនុស្ស​មាន​អាយុ​៨០​ឆ្នាំ​ឡើង អត្រា​ស្លាប់​មាន​កម្រិត​១៤,៨​ភាគរយ​។​អ្នក​ជំងឺ​កើត​របេង​ប្រឈម​ការស្លាប់​ខ្ពស់បំផុត​បើសិនជា​ឆ្លង​Covid-19 បន្ទាប់​មក​អ្នក​​កើត​ទឹកនោមផ្អែម ជំងឺ​ផ្លូវដង្ហើម​រ៉ាំរ៉ៃ និង​លើសឈាម​៕ 

Related Articles

Back to top button
Close
Close