វីរុសកូរ៉ូណា ៖ មនុស្សស្លាប់កើនដល់១៧០នាក់ និងឆ្លងកើនលើស៧៧០០ករណី

សារព័ត៌មាន​ Cambodia News/

ប៉េកាំង ៖ អាជ្ញាធរចិនបានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃនេះថា ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើម កូរ៉ូណាថ្មី (Coronavirus) បានកើនឡើងដល់១៧០នាក់ ខណៈមនុស្សចំនួនជាង៧៧០០នាក់ទៀតបានឆ្លង។ នេះបើតាមសារព័ត៌មាន CNA។

បើតាមអាជ្ញាធរនៃខេត្តហ៊ូប៉ី (Hubei) និងទីក្រុងអ៊ូហាន (Wuhan) ដែលជាចំណុចស្នូល នៃការផ្ទុះវីរុសកូរ៉ូណា បានឲ្យដឹងថា មនុស្សសរុបចំនួន១៦២នាក់បានស្លាប់ ក្នុងតែខេត្តមួយនេះប៉ុណ្ណោះ និងមានអ្នកឆ្លង៤៥៨៦ករណី ប៉ុន្តែអ្វីដែលពិសេសនោះគឺមានអ្នកជំងឺចំនួន១២៨នាក់ បានធូរស្បើយពីជំងឺទូទាំងប្រទេសចិន៕

Related Articles

Back to top button
Close
Close