អាជ្ញាធរថៃ ៖ អ្នក​លក់ម៉ាស់ឡើងថ្លៃប្រយ័ត្នជាប់គុក៧ឆ្នាំ និងផាកពិន័យ១លាន៤សែនបាត

សារព័ត៌មាន​ Cambodia News/

ឆ្នាំកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ក្រសួងពាណិជ្ជកម្ម នៃប្រទេសថៃ បានបញ្ជាឲ្យក្រុមហ៊ុនរោងចក្រផលិតម៉ាសបន្ថែមទៀត ក្នុងបំណងឲ្យពលរដ្ឋថៃពាក់ ដើម្បីការពារជំងឺផ្លូវដង្ហើមថ្មី ដែលបង្កឡើងដោយវីរុសកូរ៉ូណា និង​ និងហាម មិនឲ្យលក់ឡើងថ្លៃប្រយ័ត្នជាប់គុក៧ និងផាកពិន័យ១លាន៤សែនបាត។

ជាមួយនឹងការបញ្ជាឲ្យក្រុមហ៊ុន រោងចក្រផលិតម៉ាសបន្ថែមទៀតនេះ អាជ្ញាធរថៃ ក៏បានព្រ​មានទៅអ្នកលក់ម៉ាសទាំងអស់ មិនត្រូវឆ្លៀតឱកាសនេះ កេញចំណេញ លក់ឡើងថ្លៃឡើយ ។ ក្នុងករណីសមត្ថកិច្ចរកឃើញថា លក់ម៉ាសថ្លៃខុសពីតម្លៃធម្មតា និងរងការផាកពិន័យប្រាក់១លាន៤សែនបាត និងអាចជា ប់ពន្ធនាគារ៧ឆ្នាំ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៨ ខែមករា អ្នកស្លាប់ដោយសារជំងឺរលាកសួតថ្មី វីរុសកូរ៉ូណាថ្មី បានកើនដល់១០៦នាក់ និងអ្នកឆ្លងកើនដល់៤០០០ករណី នៅក្នុងប្រទេសចិន។

វីរុសកូរ៉ូណា បានផ្តើមកើតដំបូងនៅទីក្រុងវូហាន ក្នុងខេត្តហឺប៉ី ប្រទេសចិន ហើយបានឆ្លងរាលដាលដល់ក្រុងប៉េកាំង សៀងហៃ និងបាននឹងកំពុងឆ្លងមកដល់ប្រទេសវៀតណាម ថៃ, សីង្ហបុរី, ហុងកុង, ម៉ាកាវ, ជប៉ុន, កូរ៉េខាងត្បូង, តៃវ៉ាន់, សហរដ្ឋអាមេរិក សម្រាប់​កម្ពុជាមាន​១ករណីលើ​ជន​ជាតិ​ដែល​បាន​ចូល​មក​កម្ពុជា​៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related Articles

Back to top button
Close
Close