ក្រសួងធនធានទឹកជូនដំណឹងពី​រដូវប្រាំង និង វស្សាឆ្នាំ២០២០

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១៣ មករា ២០២០) ៖ សម្រាប់រដូវប្រាំង និងរដូវវស្សាឆ្នាំ២០២០នេះត្រូវ​បាន​ក្រសួងធនធានទឹក និងឧតុនិយម​ធ្វើការព្យាករណ៍ថា មានលក្ខណៈល្អប្រសើរជាងឆ្នាំ២០១៩ ដោយសារទទួលរងឥទ្ធិពលពីបាតុភូតអែនសូ (ENSO) ឬបាតុភូតអន្តរកាល ពោលគឺបាតុភូត ដែលស្ថិតនៅចន្លោះបាតុភូត EI Nina និងLa Nina ។

តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក នាថ្ងៃទី១៣ ខែមករា នេះ​ថា ស្ថានភាពជាក់ស្តែងបច្ចុប្បន្ន បាតុភូតធម្មជាតិ ដែលមានឥទ្ធិពលមកលើអាកាសធាតុកម្ពុជា គឺបាតុភូត ENSO មាន៦០ភាគរយ បាតុភូត La Nina (ត្រជាក់) មាន២០ភាគរយ និងបាតុភូត EI Nina (ក្តៅ) មាន ២០ភាគរយ ។ ​

ស្ថានភាពកាសធាតុសម្រាប់រដូវប្រាំង និងដើមរដូវវស្សាឆ្នាំ២០២០ មានលក្ខណៈប្រសើរជាងរដូវប្រាំង និងដើមរដូវវស្សា ឆ្នាំ២០១៩ ពោលរដូវប្រាំង និងដើមរដូវវស្សាឆ្នាំ២០១៩ បាតុភូត EI Nina បានគ្របដណ្តប់លើកម្ពុជារហូតដល់ទៅ ៨០ % និង ២០% ទៀតជាបាតុភូត ENSO” ៕

 

 

 

Related Articles

Back to top button
Close
Close