ភ្នំភ្លើងហ្វីលីពីនផ្ទុះឡើងគំរាមដល់ពលរដ្ឋឲ្យបង្ខំចិត្តជម្លៀសចេញជិត ៥ម៉ឺននាក់

សារព័ត៌មាន​ Cambodia News/

ម៉ានីល (១៣ មករា ២០២០) ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមករា នេះ​ថា ក្រុមមន្ត្រីបាននិយាយនៅថ្ងៃចន្ទនេះថា ពលរដ្ឋជិត៥០.០០០នាក់ កំពុងរស់នៅជិតភ្នំភ្លើងមួយ នៅលើដែនកោះ ជិតដីគោកហ្វីលីពីន ត្រូវបានក្រុមមន្ត្រីព្រមាន ឲ្យជម្លៀសខ្លួនចេញ ដោយភ័យខ្លាចពីការផ្ទុះភ្នំភ្លើងមួយ ដែលកំពុងកើតឡើងដ៏ខ្លាំងក្លាបំផុត ។

វិទ្យាស្ថានតាមដានបន្ទុះភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន បង្កើននូវសញ្ញាប្រុងប្រយ័ត្ន សម្រាប់ភ្នំភ្លើង Taal នៅក្នុងក្រុង Talisay នៅខេត្ត Batangas ដែលស្ថិតនៅចម្ងាយ ប្រមាណ៦៦គីឡូម៉ែត្រប៉ុណ្ណោះ នៃភាគខាងត្បូងក្រុងម៉ានីល ហើយកាលពីថ្ងៃអាទិត្យ មានកម្រិត៤ ក្នុងចំណោមកម្រិតគ្រោះថ្នាក់លេខ៥ ដែលបានបង្ហាញអំពីសញ្ញា នៃការបង្កគ្រោះថ្នាក់ដ៏ខ្លាំង “ក្នុងអំឡុងពេលប៉ុន្មានម៉ោង ដល់ប៉ុន្មានថ្ងៃខាងមុខទៀត” ។

មន្ត្រីមកពីវិទ្យាស្ថានបានបញ្ជាក់ថា សរុបទៅមានករណីរញ្ជួយដីចំនួន៥២លើក ដែលកើតចេញពីបន្ទុះភ្នំភ្លើង នៅតំបន់ Taal គិតត្រឹមម៉ោង១២និង៤៩នាទីព្រឹកថ្ងៃចន្ទនេះ ៕

Related Articles

Back to top button
Close
Close