ប្រធានាធិបតី​អាមេរិក​លោក Trump ដកខ្លួន​ចេញពី​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់

សារព័ត៌មាន​ Cambodia News/

​វ៉ាស៊ីនតោន (៩ មករា ២០២០) ៖ ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​ដកខ្លួន​ចេញពី​មាត់ជ្រោះ​នៃ​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់​ហើយ ដោយ​អះអាងថា ក្រុង​តេ​ហេ​រ៉ង់​ហាក់ដូចជា​កំពុង​ដកថយ​ហើយ​បន្ទាប់ពី​បាន​បាញ់​គ្រាប់​មី​ស៊ី​ល​ដោយ មិនបាន​បង្ក​គ្រោះថ្នាក់​ដល់​ទាហាន​អាមេរិក ដែលមាន​មូលដ្ឋាន​នៅ​អ៊ីរ៉ាក់​។ នេះ​បើតាម​សារព័ត៌មាន CNA​។​

​តាមរយៈ​សន្និសីទ​សារព័ត៌មាន​ធំ​មួយ​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ (​ពេលវេលា​នៅ​វ៉ាស៊ីនតោន​) លោក​បាន​សង្កត់ធ្ងន់ថា មិនមាន​ជនជាតិ​អាមេរិក​ណា​ម្នាក់ បាន​រងគ្រោះថ្នាក់​ដោយសា​រ​គ្រាប់​មី​ស៊ី​ល ដែលមាន​គោលដៅ​វាយប្រហារ ទៅលើ​មូលដ្ឋានចំនួន​ពីរ​របស់​អាមេរិក​ឡើយ​។ លោក ត្រាំ ថ្លែង​យ៉ាង​ដូច្នេះ​ថា «​គ្មាន​ជនជាតិ​អាមេរិក​ណា​ម្នាក់ បាន​រងគ្រោះ​ដោយសារ​ការវាយប្រហារ​កាលពី​យប់មិញ ដោយ​របប​ដឹកនាំ​អ៊ីរ៉ង់​ឡើយ​។ អ៊ីរ៉ង់​ហាក់ដូចជា​ដកថយ​ហើយ ដែល​នេះ​គឺជា​អ្វីមួយ​ដែល​ល្អ​សម្រាប់​គ្រប់ភាគី និង​ល្អ​ខ្លាំង​សម្រាប់​ពិភពលោក​ទាំងមូល​…»​។​

​ក្រៅពី​ការ​សន្យាថា នឹង​ទណ្ឌកម្មសេដ្ឋកិច្ច​ភ្លាមៗ​ទៅលើ​ប្រទេស​អ៊ីរ៉ង់​នោះ លោក ដូ​ណា​ល់ ត្រាំ ក៏បាន​បង្ហាញ​សញ្ញា​ស្វាគមន៍​ផងដែរ ចំពោះ​អ្វីដែល​លោក​ផ្ទាល់​លើកឡើងថា ជាការ​ដកថយ​របស់​អ៊ីរ៉ង់ ចេញពី​ការប្រឈមមុខ​ដាក់គ្នា​៕

Related Articles

Back to top button
Close
Close