ក្រសួងដែនដី ចេញសេចក្តីសម្រេចបង្កើតគណៈកម្មការ ធ្វើកោសល្យវិច័យ អគារដែលបាក់រលំនៅក្រុងកែប

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តីជា សុផារ៉ា រដ្ឋមន្រ្តី ក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីសម្រេចបង្កើតគណៈកម្មការ ធ្វើកោសល្យវិច័យអគាររបស់ឈ្មោះ ឯក សារុន និងប្រពន្ធឈ្មោះ ឈីវ សុធី ដែលបានបាក់រលំ កាលពីល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។

យោងតាមសេចក្ដីសម្រេច របស់ក្រសួងដែនដី កាលពីថ្ងៃទី៣ មករាបានឲ្យដឹងថា គណៈកម្មការធ្វើកោសល្យវិច័យ អគារនេះរួមមាន៖ លោក ទេព ធន រដ្ឋលេខាធិការ ក្រសួងដែនដី ជាប្រធាន និងលោក ប៊ិន សម្បត្តិថារ័ត្ន អនុរដ្ឋលេខាធិការ ក្រសួងដែនដីជាអនុប្រធាន និងសមាជិកចំនួន៩ផ្សេងទៀត៕

Related Articles

Back to top button
Close
Close