សម្តេចតេជោ បន្ត​អំពាវនាវដល់ម្ចាស់ផ្ទះជួលកុំដំឡើងថ្លៃឈ្នួលសម្រាប់កម្មករ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៦ ធ្នូ ២០១៩) ៖ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតបញ្ចប់ការ សិក្សាដោយជោគជ័យ មកពីសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (RULE) នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្ត អំពាវនាវដល់ម្ចាស់ផ្ទះជួល ទាំងអស់ កុំដំឡើងថ្លៃជួល សម្រាប់កម្មករ ។

សម្តេចតេជោបន្តថា នៅសល់តែប៉ុន្មានថ្ងៃទៀតទេនឹងដាច់ឆ្នាំ ខណៈប្រាក់ខែកម្មករ ឆ្នាំ២០១៩មានប្រចាំខែ១៨២ដុល្លារ តែឆ្នាំ២០២០ខាងមុខនេះ នឹងឡើងបាន១៩០ដុល្លារ  គឺ​ឡើងត្រឹមតែ៨ដុល្លារ ដូច្នេះអាជ្ញាធរធ្វើការងារជាមួយម្ចាស់ផ្ទះជួល ធ្វើយ៉ាងណាកុំមានការឡើងថ្លៃ។

បើតាមសេចក្តីជូនដំណឹងរបសម្ចាស់ផ្ទះជួលដែលមិនបញ្ចេញឈ្មោះ តែបង្ហាញលេខទូរស័ព្ទ ០១៥ ២០០ ២២៤ បានលើកឡើងថា ចាប់ពីខែមករា ឆ្នាំ២០២០ នឹងតំឡើងថ្លៃ១០ដុល្លារបន្ថែមទៀតនៃតម្លសបន្ទប់ជួលសព្វថ្ងៃ។

ក្នុងនោះ បន្ទប់តម្លៃ២៥ដុល្លារឡើងទៅ៣៥ដុល្លារ , បន្ទប់តម្លៃ៣៥ដុល្លារឡើងទៅ៤៥ដុល្លារ , បន្ទប់តម្លៃ៤០ដុល្លារឡើងទៅ៥០ដុល្លារ និងបន្ទប់តម្លៃ៨០ដុល្លារឡើងទៅ៩០ ៕

Related Articles

Back to top button
Close
Close