សម្តេច​តេ​ជោ ​ហ៊ុន សែន​ ប្រកាស​បញ្ចប់​ការទទួល​ថវិកា​បរិ​ច្ចាគ​សម្រាប់ធ្វើ​ទំនើបកម្ម​មន្ទីរពេទ្យ​កាល់ម៉ែត​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ​ (១៧ ធ្នូ ២០១៩) ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ ប្រកាស​បញ្ចប់​ការទទួល​ថវិកា​ពី​សប្បុរសជន សម្រាប់ធ្វើ​ទំនើបកម្ម​មន្ទីរពេទ្យ​កាល់ម៉ែត​ចាប់ពី​ម៉ោង​១៩ៈ០០​ថ្ងៃទី​១៦​ខែធ្នូ​ឆ្នាំ​២០១៩​តទៅ ។ សម្តេច​តេ​ជោ​បាន​បញ្ជាក់ថា ​ថវិកា​សម្រាប់​ទំនើបកម្ម​មន្ទីរពេទ្យ​កាល់ម៉ែត​បាន​កើន​ដល់​ជាង ១០៤ លាន​ដុល្លារ​និង​ប្រាក់រៀល​ជាង​២៧១​លាន​រៀល នៅ​ល្ងាច​ថ្ងៃទី ១៦ ។

សម្ដេច​តេ​ជោហ៊ុន សែន បានប្រកាស​នេះ ​នៅក្នុង​ហ្វេ​ស​បុក​ផ្លូវការ​របស់​សម្តេច​នា​ព្រលប់​ថ្ងៃទី ១៦ ខែ ធ្នួ​នេះ​ថា​៖« បន្ទាប់ពី​ការអំពាវនាវ​របស់ខ្ញុំ​ដើម្បី​ជួយដល់​មន្ទីរពេទ្យ​កាល់ម៉ែត​ មកដល់​ម៉ោង ១៧ ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៩​នេះ​សប្បុរសជន​ដែល​បាន​ចូលរួមបាន​ថវិកា​សរុប​ចំនួន​៧៤.៥៥៣.៥៣៦​ដុល្លារ​និងជា​ប្រាក់រៀល​ចំនួន ២៧១.៥១៤.៧០០​រៀល​។​បើ​គិត​ទាំង​ថវិការដ្ឋ​៣០​លាន​ដុល្លារ​ផង​មាន​ចំនួន​១០៤.៥៥៣.៥៣៦​ដុល្លារ​និង​២៧១.៥១៤.៧០០​រៀល ។​»

សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​អរគុណ​ចំពោះ​ជនរួមជាតិ​ថា​៖ «​សូម​អរគុណ​ចំពោះ​សប្បុរសជន​ដែល​បាន​បរិច្ចាគ​ដើម្បី​សង្គ្រោះ​ជិវិត​មនុស្ស​តាមរយៈ​ការធ្វើទំនើបកម្ម​មន្ទីរពេទ្យ​កាល់ម៉ែត​ឱ្យ​ក្លាយទៅជា​មន្ទីរពេទ្យបង្អែក​របស់​ជាតិ​ដែលមាន​លក្ខណៈ​ទំនើប​និង​ពហុ​ឯកទេស​។​ដោយ​ថវិកា​ដែល​ទទួលបាន​ល្មម​គ្រប់​គ្រាន់​ដើម្បី​ចំណាយ​លើ​ការសាងសង់​និង​បំពាក់​សម្ភារបរិក្ខារ​ស​ម្រា​ប់​មន្ទីរពេទ្យ​កាល់ម៉ែត​រួចហើយ​ ខ្ញុំ​សូម​ប្រកាស​បញ្ចប់​ការទទួលយក​នូវ​ការបរិច្ចាគ​ពីស​ប្បុរស​ជន​ចាប់ពី​ម៉ោង​១៩ៈ០០ ​ថ្ងៃទី​១៦​ខែធ្នូ​ឆ្នាំ​២០១៩​តទៅ​។​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួបតែ​សេចក្តីសុខ​សេចក្តីចម្រើន​» ៕

 

Related Articles

Back to top button
Close
Close