​អង្គ​ភាព​​អ្នក​​នាំ​ពា​ក្យ​​ធ្វើ​​សន្និ​សីទ​​ស្តី​ពី​​ការ​​បន្លាស់​​ទី​ពល​រដ្ឋ​​រស់​​នៅ​​លើ​​ផ្​ទះ​បណ្តែត​​ទឹក​​លើ​​បឹង​ទន្លេសាប​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ ​(១២ ធ្នូ ២០១៩) ៖ អង្គភាព​អ្នក​នាំពា​ក្យ​រាជ​រដ្ឋាភិបា​លក​ម្ពុជា ​នៅ​ព្រឹក​ថ្ងៃ​ទី​១២​ ខែ​ធ្នូ​ ឆ្នាំ២​០១៩​នេះបា​ន ​កំពុង​រៀប​ធ្វើ​សន្និសីទ​សារព័ត៌មាន​បង្ហាញ​ពី​ផែន​ការ​បន្លាស់​ទី​ប្រជាពលរដ្ឋ​រួម​មាន​ជន​ជាតិ​វៀតណាម ​ខ្មែរ ​និង​ខ្មែរ-ឥស្លាម ​ពី​ការ​រស់​នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក​លើ​ទន្លេសាប ​ឡើង​មក​រស់​នៅ​លើ​ផ្ទៃ​ដី​ទំ​ហំ​ប្រមាណ ៤​០ហិ​កតា​ ក្នុង​ខេត្ត​កំពង់​ឆ្នាំង​ ។

សន្និសីទ​សារព័ត៌​មាន​នេះ​ មា​នទិ​សដៅ ​និង​គោល​បំណង ​ពន្យល់​បក​ស្រាយអំ​ពី​ចម្ងល់​របស់​សាធារណជន​ពាក់​ព័ន្ធ​ការ​បន្លាស់​ទី​ប្រជាពលរដ្ឋ​ រស់​នៅ​លើផ្ទះ​បណ្ដែត​ទឹក​ ក្នុង​ភូមិ​សាស្ដ្រ​ឃុំ​សង្កាត់​ ចំនួន​៩ ​ដែលបាន​រស់​នៅ​លើ​ផ្ទៃ​ទឹ​កទ​ន្លេ​សាប​ឱ្យ​ឡើង​មក​រស់​នៅ​លើ​គោក​វិញ ​តាមកា​រ​រៀបចំ​របស់​អាជ្ញាធរ​ខេត្ត​កំពង់​ឆ្នាំង​។

សូម​បញ្ជាក់​ថា ​សន្និសីទសារព័ត៌មាន​នេះ ​រៀប​ចំ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​កា​រ​ផ្ទុះប្រ​តិកម្មពី​ប្រជាពលរដ្ឋ​ខ្មែរមួយ​ចំនួន​។ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ប្រតិកម្ម​នោះ ​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ថា ​ការ​ផ្តល់​ដី​ឱ្យ​ជនជាតិ​វៀតណាម​នោះ​នឹង​នាំ​ឱ្យ​កម្ពុជា​បាត់​បង់​ដី​ ខណៈ​អ្នក​ខ្លះទៀ​តមា​នកា​រយ​ល់​ច្រឡំ​ថា ​ការ​ផ្តល់ដី​នោះ ​ជា​ការ​កាត់ដីឱ្យ​ជន​ជាតិ​វៀត​ណាម​ជា​ដើម​៕

Related Articles

Back to top button
Close
Close