ចាប់ពី​ថ្ងៃ​នេះ​ដល់​ថ្ងៃ​ទី​០៩ ​ខែ​ធ្នូ ​ឆ្នំា​២០១៩​ ​តាមបណ្តាខេត្ត​មួយ​ចំនួន​ត្រជាក់ដល់១៦អង្សាសេ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (៥ ធ្នូ ២០១៩) ៖  ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឲ្យដឹងថា ដោយសារឥទ្ធិពលនៃការធ្លាក់ចុះជ្រលង សម្ពាធខ្ពស់ពីប្រទេសចិន គួបផ្សំនឹងខ្យល់មូសុងឦសានខ្លាំង បាន និងកំពុងមានឥទ្ធិពលជាបន្តបន្ទាប់មកលើកម្ពុជា ដោយស្ថានភាពអាកាសធាតុបែបនេះ នឹងធ្វើឲ្យបណ្តារាជធានីខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា ចុះត្រជាក់ជាបន្តបន្ទាប់ចាប់ពីថ្ងៃទី ៥-៩ ខែធ្នូ ឆ្នាំ២០១៩។

យោងលើស្ថានភាពធាតុអាកាសនេះ ក្រសួងធនធានទឹក អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសវីរកងទ័ពដែលឈរជើង នៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្រ្តតំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសាន សូមមេត្តាប្រុងប្រយ័ត្ន បង្ការ និងថែរក្សាសុខភាពពីធាតុអាកាសចុះត្រជាក់នេះ៕

Related Articles

Back to top button
Close
Close