សមត្ថកិច្ច​នឹងទៅ​ពិន័យ​ម្ចាស់​រថយន្ត​ដល់​ផ្ទះ​ចំពោះ​អ្នក​មិន​គោរព​ភ្លើងស្តុប និង​ស្លាក​សញ្ញា​ចរាចរណ៍

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (៤ ធ្នូ ២០១៩) ៖ ​ថ្លែង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក រយៈពេល​១០​ខែ នា​រសៀល​ថ្ងៃ​ទី​០៣ ខែធ្នូ​នេះ នៅ​ទីស្តីការក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន មន្ត្រីជាន់ខ្ពស់​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​អះអាង​ថា នៅ​ពេល​ខាង​មុខ​នេះ សមត្ថកិច្ច​នឹង​ចុះ​ទៅ​ចាប់​ពិន័យ​ម្ចាស់​រថយន្ត​ណា​ដែល​បើក​ល្មើស​ភ្លើងស្តុប និង​ស្លាក​សញ្ញា​ចរាចរណ៍​ដល់​ផ្ទះ​តែ​ម្តង ។ ​

លោកនាយក​នាយ​ឧត្តមសេនីយ៍​ហ៊ឹ​ម យ៉ា​ន អគ្គស្នងការ​រង​នៃ​អគ្គស្នងការ​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ​បាន​លើក​ឡើង​ថា ​​សមត្ថកិច្ច​នឹង​ចុះ​ទៅ​ចាប់​ដល់​រថយន្ត​ណា​ដែល​មិន​គោរព​ច្បាប់​ចរាចរណ៍​ដែល​មាន​ដូច​ជា រថយន្ត​ដែល​មិន​គោរព​ភ្លើងស្តុប​ក្រហម​ដោយ​បើក​ឆ្លងកាត់ រថយន្ត​ដែល​ចត​កន្លែង​ហាមឃាត់​ជាដើម ។ ព្រោះ​ថា នៅ​តាម​ភ្លើងស្តុប​មាន​កាមេរ៉ា សុវត្ថិភាព​បំពាក់​ដោយ​ថត​បាន​ស្លាក​លេខ​រថយន្ត រួច​ហើយ​យ​ទៅ​ស្គែ​ន ដើម្បី​ឆែក​រក​ឈ្មោះ​ម្ចាស់​រថយន្ត រួច​ហើយ​សមត្ថកិច្ច​ចុះ​ទៅ​ពិន័យ​ដល់​ផ្ទះ​តែ​ម្តង ។

លោកនាយ​ឧត្តមសេនីយ៍​ហ៊ឹ​ម យ៉ា​ន បាន​បញ្ជាក់​ថា «​ឥឡូវនេះ​ការ​បំពាក់​ឧបករណ៍​កាមេរ៉ា​នៅ​ភ្នំពេញ​បាន​ប្រើប្រាស់​បាន​ល្អ​ណាស់ ព្រោះ​មានការ​សម្រួល​បច្ចេកទេស​រួច​ហើយ ។ នៅ​ពេល​ខាង​មុខ​នេះ មានការ​ឈាន​ដល់​ពិន័យ​តាម​រយៈ​កាមេរ៉ា​នេះ​ចំពោះ​អ្នក​មិន​គោរព​ភ្លើង​សញ្ញា​តាម​ដងផ្លូវ ភ្លើងស្តុប ។ យើង​ថត​យក​លេខ​យានយន្ត​រថយន្ត​បាន​យើង​នឹង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ដល់​ផ្ទះ ហើយ​ចេញ​ប័ណ្ណពិន័យ​តែ​ម្តង​» ៕

Related Articles

Back to top button
Close
Close