ក្រសួងធនធានទឹកអំពាវនាវឲ្យប្រជាពលរដ្ឋរួមគ្នាស្តុកទឹកសម្រាប់ប្រើប្រាស់ពេលជួបគ្រោះរាំងស្ងួត
សារព័ត៌មាន Cambodia News/
កំពង់ចាម (២៦ វិច្ឆិកា ២០១៩) ៖ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រសួងធនធានទឹក និងអាជ្ញាធរខេត្តកំពង់ចាម បានរៀបចំពិធីប្រជុំផ្សព្វផ្សាយ ដើម្បីបញ្ជ្រាបព័ត៌មានដល់ប្រជាពលរដ្ឋ ឲ្យរៀបចំស្តុបទឹកដើម្បី ត្រៀមបង្ការសម្រាប់ប្រើប្រាស់ធ្វើកសិកម្មពេលជួបគ្រោះរាំងស្ងួត។ ការផ្សព្វផ្សាយ និងការអំពាវនាវនេះ បានធ្វើឡើងក្រោមអធិបតីលោក ថោ ជេដ្ឋា រដ្ឋលេខាធិការក្រសួងធនធានទឹក និងលោក អ៊ុន ចាន់ដា អភិបាលខេត្ត។
នៅក្នុងពិធី លក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានឲ្យដឹងថា ដើម្បីឲ្យយន្តការនេះមាននិរន្តរភាព ហើយដំណើរការបានជោគជ័យ និងមានប្រសិទ្ធភាពលើការប្រើប្រាស់ទឹកសម្រាប់ដំណាក់កាលអន្តរកាលនេះ រហូតដល់មានភ្លៀងធ្លាក់គ្រប់គ្រាន់ល្អ ប្រសើរឡើងវិញ។
ក្នុងឱកាសនោះលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញឲ្យអាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ទាំងអស់ ជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ តាមមូលដ្ឋានដើម្បីឲ្យពួកគាត់ត្រៀមបង្ការនិងសន្សំសំ ចៃទឹកទុកត្រៀមបង្ការ សម្រាប់ប្រើប្រាស់នៅពេលជួបគ្រោះរាំងស្ងួតមកដល់ លើសពីនេះនៅតំបន់ដែលធ្វើស្រែប្រាំង សុំឲ្យពួកគាត់ធ្វើ តែម្តងបានហើយ ដើម្បីសន្សំទឹកទុកបង្ហូរជួយដល់ទីកន្លែងផ្សេង ទៀតដែលប្រឈមនិងការខ្វះទឹកនេះផងដែរ។
លោក ថោ ជេដ្ឋា រដ្ឋលេខាធិការក្រសួងធនធានទឹក បានថ្លែងឲ្យដឹងដែរថា «នៅឆ្នាំ២០១៩នេះ ប្រទេសកម្ពុជាយើងនឹងបណ្ដាប្រទេសក្នុងតំបន់នឹងទទួលរងឥទ្ធិពល យ៉ាងធ្ងន់ធ្ងរពីបាតុភូត អែល នីណូ (El Nino) នៅបានបង្កឲ្យមានកត្តា អវិជ្ជមានជាច្រើនដូចជា ធាតុអាកាសមានសភាពក្តៅហួតហែងខ្លាំង រដូវវស្សា មកដល់មានសភាពយឺតយ៉ាវ ដែលអាចធ្វើឱ្យមានការខ្វះទឹកប្រើប្រាស់នៅក្នុងឆ្នាំនេះ៕